ចាំ​ម្ចាស់​ដើរ​ផ្សារ​យូរពេក សូម្បី​ឆ្កែ​ក៏​ចេះ​ធុញ​ដែរ រហូតដល់​ថ្នាក់​វា​ធ្វើ​រឿង​មួយ​មិន​នឹកស្មាន​ដល់​

​នេះ​គឺជា​គ្រា​ដ៏​គួរឱ្យ​ចង់​សើច​បំផុត ពេលដែល​សុនខ​មួយ​ក្បាល​លើកជើង​ច្រត់​លើ​ស៊ី​ផ្លេ​ឡាន ខណៈ​វា​ទ្រាំ​រង់ចាំ​ម្ចាស់​វា​ត្រឡប់មកវិញ​លែង​បាន​តទៅទៀត​។ 

​បុរស​ម្នាក់​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់​និយាយថា គាត់​ស្តាប់ឮ​ស៊ី​ផ្លេ​ឡាន​ខណៈ​គាត់​កំពុង​ផឹក​កាហ្វេ​នៅក្នុង​ហាង​មួយ​នៅ​ទីក្រុង Valdez រដ្ឋ Alaska សហរដ្ឋអាមេរិក​។ 

​បុរស​នោះ​និយាយថា "​ខ្ញុំ​ស្តាប់ឮ​ស៊ី​ផ្លេ​ឡាន​ចុច​២​នាទី​អត់​ព្រម​ឈប់ ខ្ញុំ​ក៏​ចាប់ផ្តើម​កើត​អារម្មណ៍​ម៉ួ​រ​ម៉ៅ ហើយក៏​ចេញទៅ​តតាំង​ជាមួយ​អ្នក​បើកឡាន​"​។ 

​បន្ទាប់មក គាត់​បាន​ថត​វីដេអូ​សកម្មភាព​របស់​គាត់​ដើរ​រហូត​ទៅដល់​រថយន្ត ហើយ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ដឹងថា​ជា​សុនខ​កំពុង​អង្គុយ​ចុច​ស៊ី​ផ្លេ​។ 

​ឆ្កែ​នោះ​សម្លឹង​សម្លក់​បុរស​នេះ​មិន​ព្រម​ដាក់​ភ្នែក​ទេ ខណៈ​វា​បន្ត​ចុច​ស៊ី​ផ្លេ​ឥត​ព្រម​ឈប់​។ 

​បុរស​នេះ​គោះទ្វារ​ឡាន​បណ្តើរ​ស្រែកប្រាប់​វា​បណ្តើរ ថា "​ហេ ឈប់​!"​។ 

​តែ​ឆ្កែ​មុខ​ឌឺ​នៅតែ​សម្លឹងមុខ​បុរស​នោះ ហើយ​ចុច​ស៊ី​ផ្លេ​បន្តទៀត​ឥត​ឈប់ រហូត​បុរស​នោះ​ដើរចេញ​ឈប់​ស្តីរក​ឆ្កែ​៕

adverise with khmeread
tiger
Loading ad ...