adverise with khmeread 00

ញ៉ាំ​អី​ខ្លះទៅ​! ប្រិយមិត្ត​បារម្ភ​ពី​រាងកាយ​កាន់តែ​ស្គម​ខ្លាំង​ឡើង​គួរឱ្យកត់សម្គាល់​របស់​នាង Emily Ratajkowski

​តារា​សម្តែង​នៅក្នុង​បទ BLURRED Lines ដ៏​ស្រស់ស្អាត​នាង Emily Ratajkowski បានធ្វើឱ្យ​ប្រិយមិត្ត​របស់​នាង​ខ្លោចចិត្ត និង​បាន​សុំឱ្យ​នាង​ដាក់​ទាន​ដោយ​គ្រាន់តែ​ទទួលទាន​ត្រឹមតែ​នុំ​សាំង​វិច​មួយ​ដុំ​ទៅ​ក៏បាន​ដែរ បន្ទាប់ពី​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​រូបថត Selfie ប្រលែង​ខ្លួន​ទទេរ​ចូលទៅក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​នាង​។

​កំពូល​តារា​ម៉ូ​ដែល​វ័យ ២៤ ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​តារាចម្រៀង Robin Thicke កាលពី​ឆ្នាំ ២០១៣ រូបនេះ បាន​ចែកចាយ​រូបថត​អាក្រាតកាយ​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ជាមួយនឹង​ការយក​ដៃ​ទៅ​រារាំង​ចំណុច​ពិសេស​របស់​នាង​ដើម្បី​រក្សា​ភាពថ្លៃថ្នូរ​របស់​នាង​ផងដែរ​។​

​ហើយ​នាង​ក៏បាន​ក្លែម​ពាក្យសម្តី​ជាមួយ​រូបថត​មួយ​សន្លឹក​នោះ​ថា "​គួរតែ​ស្លៀកពាក់​អ្វី​ទៅ​សម្រាប់​រាត្រី​នេះ​?#PFW"​។​

​ប៉ុន្តែ​ភា្ល​ម​នោះ​រូបថត​របស់​នាង​បាន​បង្កឱ្យមាន​ភាព​ព្រួយបារម្ភ​ពី​សំណាក់​ប្រិយមិត្ត​មួយចំនួន​ដែល​បាន​ចុច Follow នាង​។ ជាមួយនឹង​រូបរាង​ដ៏​ស្គម​គួរឱ្យកត់សម្គាល់​របស់​នាង បាន​នាំឱ្យ​ពួកគេ​ទាំងនោះ​ស្រែកប្រាប់​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​រូបនេះ​ឱ្យទទួល​ទាន​អាហារ​បន្ថែម​ផង​ដើម្បី​កុំឱ្យ​ស្គម​បែបនេះ​ពេក​៕

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់