ស្វា​ឪ​យូរៗ​កាត់​ចរិត​ដូច​មនុស្ស ខ្លាច​ទទឹកភ្លៀង​អី​ណា​ដែរ​, ខ្លះទៀត​ដល់​ថ្នាក់​ខ្ពើម​ទឹកភ្លៀង​!

​វា​ពិតជា​គួរឱ្យ​អស់សំណើច​មែន ដែល​ក្រុម​អ្នក​ថែ​សួនសត្វ​ដឹងថា ពួក​ស្វា​ឪ​ទាំងអស់នេះ​ខ្លាច "​ទទឹកភ្លៀង​ដល់ក​!" នៅពេល​និយាយ​ដល់​ការ​ជ្រក​ភ្លៀង​។​

​ក្រុម​អ្នក​ថែ​សួនសត្វ​នៅ​សួន Riverbanks Zoo  ក្នុង​ទីក្រុង Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក បាន​ថត​វីដេអូ​នៃ​ទិដ្ឋភាព​នេះ អំឡុង​មេឃ​ភ្លៀង​នៅ​តំបន់​នេះ​កាលពី​ថ្ងៃទី ៣ ឧសភា​។ 

​នៅក្នុង​វីដេអូ​នេះ ស្វា​ឪ​ពេញវ័យ​៤​ក្បាល​បាន​ព្យាយាម​ការពារ​ខ្លួន​កុំឱ្យ​ទទឹក​នៅ​ចំពោះមុខ​ភ្ញៀវទេសចរ​នៅក្នុង​សួន​នេះ​តែម្តង​។ 

​កូន​ស្វា​២​ក្បាល​ក៏​ប្រទះឃើញ​ពួន​ក្នុង​ដៃ​មេ​វា​ផងដែរ ដោយ​មួយ​ក្នុងចំណោម​នោះ​គឺ​ដូចជា​ខ្លាច​សើម​ស្បែក​ជាង​ស្វា​ពេញវ័យ​ទៅទៀត​។ 

​ប៉ុន្តែ​ទឹកមុខ​របស់​ពួក​ស្វា​ឪ​ទាំងនេះ​ទេ ដែល​បានធ្វើឱ្យ​ភ្ញៀវទេសចរ​ផ្ទុះសំណើច​។ 

​ស្វា​ញី​មួយ​ក្នុងចំណោម​នោះបាន​ធ្វើ​ទឹកមុខ​ហាក់បីដូចជា​ខ្ពើម​ទឹកភ្លៀង​សម្បើម​មែនទែន រហូត​វា​ធ្វើ​មុខ​ស្ញេញ​ចេញ​ធ្មេញ​ស​ស្ញា​ច​៕

adverise with khmeread
tiger
Loading ad ...