ជប៉ុនសាកល្បងសមត្ថភាពរថភ្លើងផ្តាច់ព្រលឹង លឿនបំផុតលើលោក!

ប្រទេសជប៉ុនបានចាប់ផ្តើមសាកល្បងរថភ្លើងល្បឿនលឿនបំផុតរបស់ខ្លួន ដែលមានសមត្ថភាពបើកក្នុងល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលជប៉ុនបន្តអភិវឌ្ឍរថភ្លើងថ្មីៗរបស់ខ្លួន។

រថភ្លើង ALFA-X បានចាប់ផ្តើមបើកសាកល្បងកាលពីយប់ថ្ងៃសុក្រទី១០ខែឧសភាឆ្នាំ២០១៩។

នៅពេលវាចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ ២០៣០ វានឹងរត់ក្នុងល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងធ្វើឱ្យវាក្លាយជារថភ្លើងលឿនបំផុតរបស់ពិភពលោក។

វាក៏នឹងមានល្បឿនលឿនលើសរថភ្លើង Fuxing របស់ចិនជាង ១០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ថ្វីបើត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពល្បឿនលឿនដូចរថភ្លើង ALFA-X ក៏ដោយ។

រថភ្លើងជប៉ុននេះរចនាឡើងជាមួយទូរថភ្លើងចំនួន ១០ និងក្បាលរថភ្លើងវែងមួយ។ 

រថភ្លើងនេះសាកល្បងបើកបរនៅលើខ្សែរថភ្លើងរវាងទីក្រុង Sendai និងទីក្រុង Aomori ដែលមានចម្ងាយប្រហែល ២៨០ គីឡូម៉ែត្រពីគ្នា។ ហើយវានឹងត្រូវដាក់ឱ្យបើកសាកល្បងរាល់២សប្តាហ៍ម្តង នៅរៀងរាល់យប់ជ្រៅ និងសាកល្បងរហូតដល់រយៈពេល៣ឆ្នាំឯណោះ។ 

រថភ្លើងលឿន Shinkansen N700S ដែលទើបសាកល្បងរួចពេញមួយឆ្នាំ នឹងធ្វើប្រតិបត្តិការក្នុងឆ្នាំ ២០២០ ដោយបើកក្នុងល្បឿនត្រឹម ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ៕ 


 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...