រថយន្តបុកម៉ូតូបណ្តាលឱ្យសិស្សសាលាម្នាក់រងរបួសធ្ងន់ នៅស្រុកស្រែអំបិល

​កោះកុង​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ២១-២២ ស្ថិតក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅវេលាម៉ោង ១២ និង១០ នាទីរសៀល នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ បណ្តាលឱ្យសិស្សសាលាម្នាក់រងរបួសធ្ងន់។ 

​ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តមួយគ្រឿង Lexus RX 300 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 0618 បើកបរដោយឈ្មោះ ជាតិ សុវិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានបុកម៉ូតូ ០១គ្រឿង Wave ពណ៌ខ្មៅ ( គ្មានស្លាកលេខ ) បើកបរដោយឈ្មោះ មុត ថា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ មូលហេតុអ្នកបើកបរបង្កធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន។

​បច្ចុប្បន្ន វត្ថុតាង ត្រូវបានកម្លាំងប៉ូលិសជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ​៕


 

adverise with khmeread
tiger
Loading ad ...