adverise with khmeread 1

​ក្រុមហ៊ុន Puma សើចចំអក Spurs បន្ទាប់ពី​ចាញ់ Dortmund ៣-០

​ក្រុម​អ្នកគាំទ្រ Spurs ជាច្រើន​បានដាក់​សំណួរ​ចំពោះ​លោក Pochettino ចំពោះ​ការជ្រើសរើស​កីឡាករ​សម្រាប់​ការប្រកួត​កាលពី​យប់មិញ ដែល​ពួកគេ​បាន​ចាញ់ Dortmund យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣-០ ក្នុង​ទឹកដី Signal Iduna Park​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែលមាន់​ខ្នាយ​មាស​ចាញ់​លើស​ពីមួយ​គ្រាប់​ក្នុង​រយៈ​ពេល ១០ ខែ​ចុងក្រោយ ហើយ​បរាជ័យ​របស់​ពួកគេ​ត្រូវបាន​អបអរ​ដោយ​ម្ចាស់​ឧបត្ថម្ភ​សម្លៀកបំពាក់​សម្រាប់​ក្រុម Arsenal គឺ​ក្រុមហ៊ុន Puma​។​

​ពិតណាស់ Puma ក៏​ឧបត្ថម្ភ​ឱ្យ Dortmund ផងដែរ ប៉ុន្តែ​ដោយសារ​ពួកគេ​ចូល​ហ៊ុន​ជាមួយ​កាំភ្លើង​ធំ​ច្រើនជាង ដូច្នេះ​គេ​អាច​ដឹង​ហើយ​ថា​ពួកគេ​ចង់បាន​ន័យ​យ៉ាងម៉េច​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់