ទើបប្រកាសចេញបទថ្មីពីទឹកដីអង្គរ ឥឡុវ Ed Sheeran និងJustin Bieber ត្រូវគេចោទថាលួចបទគេទាំងដុល

Ed Sheeran និង Justin Bieber ត្រូវបានចោទថាលួចទំនុកភ្លេងរបស់គេ សម្រាប់ច្នៃធ្វើបទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា I Don't Care ។

តារាចម្រៀងប៉ុបទាំងពីរត្រូវគេរំពឹងថានឹងទទួលបានការគាំទ្រខ្ពស់ទូទាំងពិភពលោកសម្រាប់បទថ្មី I Don't Care ដែលជាបទទីបីធ្វើឡើងរួមគ្នារបស់ពួកគេ ដែលពីមុនតារាទាំងពីរធ្លាប់ធ្វើការជាមួយគ្នាដើម្បីផលិតបទ Love Yourself ច្រៀងដោយ Bieber និងបទ Cold Water ច្រៀងដោយក្រុមចម្រៀងប្រុស Major Lazer។ 

ប៉ុន្តែពួកអ្នកគាំទ្រមានការស្រងាកចិត្តជាខ្លាំង បន្ទាប់ពីកត់សម្គាល់ឃើញភាពដូចគ្នាពេករវាងបទថ្មីរបស់ពួកគេ ដែលទើបចេញកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន និងបទចំណងជើងដូចគ្នារបស់នាង Cheryl ចេញកាលពីឆ្នាំ២០១៤។ 

អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិនៅលើ Twitter ថា បទថ្មី I Don't Care ពិតជាដូចបទល្បីបំផុតរបស់នាង Cheryl ​កាលពីឆ្នាំ ២០១៤ មែន។

អ្នកគាំទ្រដ៏ក្រេវក្រោធម្នាក់សរសេរថា "ចុមមានរឿងអីកើតឡើងអ៊ីចេះ Ed Sheeran? ទំនុកភ្លេងគឺយកចេញពីបទ I Don't Care របស់នាង Cheryl ទាំងដុលហ្មង"។ អ្នកផ្សេងទៀតសរសេរថា "តើទំនុកភ្លេងបទថ្មីរបស់ Ed Sheeran និង Justin Bieber ចេញតាំងពីពេលណា បើខ្ញុំទើបតែច្រៀងបទផ្លូវការរបស់នាង Cheryl អំបាញ់មិញ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...