យន្តហោះដឹកទំនិញចិនដឹកជំនួយរាប់តោនទៅដល់វ៉េណេស៊ុយអេឡា

ក្រសួងការបរទេសវ៉េណេស៊ុយអេឡានិយាយថា យន្តហោះដឹកទំនិញចិនមួយបានមកដល់ក្នុងរដ្ឋធានី Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ។

យន្តហោះនេះពាំនាំជំនួយដល់ប្រទេសក្រីក្រនេះ ដែលមានជំនួយថ្នាំតម្លៃប្រមាណ ២ លានដុល្លារ រួមមានថ្នាំ និងឧបករណ៍វះកាត់។ ការផ្គត់ផ្គង់នឹងត្រូវបានចែកចាយដោយភ្នាក់ងារ ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ។

វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាបាននាំឱ្យមានការរងទុក្ខវេទនាដល់ប្រជាជនជាច្រើន ដោយគេសម្គាល់ថាការខ្វះម្ហូបអាហារ និងឱសថក៏ដូចជាការដាច់ចរន្តអគ្គិសនី។

កាលពីខែមីនាទូរទស្សន៍ចិន CGTN បានរាយការណ៍ថា យន្ដហោះផ្ទុកថ្នាំសង្កូវ ៦៥ តោន បានចុះចតនៅទីក្រុង Caracas  ដែលជាជំនួយលើកដំបូងផ្ដល់ទៅវ៉េណេស៊ុយអេឡាពីប្រទេសចិន៕

adverise with khmeread
tiger
Loading ad ...