អ្នករត់ប្រណាំងអាមេរិកប្រើក្បាច់ "Superman ហោះ" ដើម្បីទៅដល់ទីព្រ័ត្រមុនគូប្រកួតតែមួយចង្អាមប៉ុណ្ណោះ!

វាគឺជាបក្សី? វាគឺជាយន្តហោះ? ទេវាគឺជាកីឡាករ Infinite Tucker ហើយគាត់គឺជាកំពូលមនុស្ស Superman ដែលទើបនឹងបង្ហាញមុខ។

Tucker ដែលប្រហែលជានឹងមានឈ្មោះល្អឯកបំផុតមិនធ្លាប់ឃើញនៅក្នុងកីឡារត់ប្រណាំង បានចូលរួមប្រកួតក្នុងការរត់ចម្ងាយ ៤០០ ម៉ែត្រវគ្គផ្តាច់ព្រ័ត្រនៅឯកម្មវិធី Southeastern Conference (SEC) Track and Field Championships ក្នុងប្រទេសអាមេរិក ពេលដែលភ្លាមៗគាត់បានក្លាយទៅជាតារាដ៏ល្បីល្បាញមួយរូបនៅលើអនឡាញ។

ក្រឡេកមកមើលរឿងដ៏គួរឱ្យចាប់អារម្មណ៍ Tucker បានរត់ទន្ទឹមគ្នាជាមួយនឹងមិត្តរួមសញ្ជាតិរបស់គាត់ Robert Grant នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការរត់ប្រណាំង ពេលដែលគាត់បានសម្រេចចិត្តរត់ឆ្លងកាត់ខ្សែព្រ័ត្រនៅក្នុងរបៀបមិនធម្មតាមួយ។

រាល់អត្តពលិកទាំងអស់ប្រហែលជាដឹងវិធីដើម្បីក្តាប់យកជ័យជម្នះ ប៉ុន្តែសម្រាប់អត្តពលិករត់ចម្ងាយរូបនេះវិញ គាត់បានប្រើប្រាស់ក្បាច់ហោះសំកាំងស្លាបស្ទើរមិនគួរឱ្យជឿពេលដែលរត់ជិតដល់ខ្សែបន្ទាត់ផ្តាច់ព្រ័ត្រ ដោយយកឈ្នះគូប្រកួតត្រឹមមួយចម្អាមប៉ុណ្ណោះ៕

 

adverise with khmeread
tiger
Loading ad ...