ចាប់ខ្លួនបុរស៤នាក់ជាមួយថ្នាំញៀន៣០កញ្ចប់នៅក្រុងព្រះសីហនុ

​ព្រះសីហនុ​ ៖​ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្រ្កាបគ្រឿងញៀន ១ ករណី ឃាត់ខ្លូនបានជនសង្ស័យ៤ នាក់នៅយប់រំលងអធ្រាត្រឈានវេលាម៉ោង២ និង៣០ នាទីចូលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចហ្គេមបាញ់ត្រី ស៊ីធី ក្រុម៨ ភូមិ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ទី១.ឈ្មោះ វ៉ាន់ សេងហ៊ត ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់(មានថ្នាំញៀនជាប់ខ្លួនចំនួន១៧ កញ្ចប់) ទីកន្លែងកំណើត ក្រុម២៨សង្កាត់ទូលទំពួង ២ ខណ្ឌចំការមន  (អ្នកឡើងយកថ្នាំនៅភ្នំពេញ), ទី២.ឈ្មោះ អាន អ៊ីដែន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ ជាអ្នកចូលលុយនិងចែកចាយបន្តពីឈ្មោះ វាន់ សេងហ៊ត (មានថ្នាំញៀជាប់ខ្លួនចំនួន១២ កញ្ចប់) ទីកន្លែងកំណើត ក្រុម២៧ សង្កាត់ទូលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទី៣ ឈ្មោះ ម៉ៅ ប្រុសទូច ហៅឃ្នីត ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប (មានថ្នាំញៀជាប់ខ្លួនចំនួន០១ កញ្ចប់) ទីកន្លែងកំណើត ភូមិចាប៉េង ឃុំវត្តអង្គខាងជើង ស្រុកឈូក ខេត្តកំពត និងទី៤ ឈ្មោះ ស្រី សុវណ្ណា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ( ជាអ្នកប្រើប្រាស់សារធាតុញៀនខុសច្បាប់) ទីកន្លែងកំណើតភូមិកូនកុក ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

​ប៉ូលិសដកហូតវត្ថុតាងដកហូតបានពីក្នុងខ្លួនជនសង្ស័យទាំងអស់មានថ្នាំញៀនសរុបចំនួន ៣០ កញ្ចប់និងទូរស័ព្ទ ០៣ គ្រឿង​ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...