រថយន្តធំបុកជាមួយរថយន្តតូចរបួសម្នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖​ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ នៅ​ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ​លេខ​ ១៦៥-១៦៦ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅ​វេលា​ម៉ោង ២និង២៥​នាទី​ ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០១៩។
 
ប៉ូលិសនិយាយថា បង្កដោយ​រថយន្ត​ធុន​ធំ​១គ្រឿង ម៉ាក GRANSTO ពណ៌ស ស្លាកលេខភ្នំពេញ 3E-0402 មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នក​បើក​បរ​ មានទិសដៅពីខេត្តព្រះសីហនុ​ ទៅភ្នំពេញ​។ 

លុះដល់ចំណុចខាងលើ បានរេ​ចង្កូតមកខាងស្តាំ​ធ្លាក់ផ្លូវ ហើយបួងចង្កូតមកវិញ​ បាន​ជ្រុល​មកខាងឆ្វេងដៃ​ក្រឡាប់តែម្តង ខណៈពេលនោះមានរថយន្ត ១គ្រឿងម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2A-7737 ដែលមានទិសដៅផ្ទុយគ្នា​បានបុកតែម្តង។ 

អ្នកបើកបរឈ្មោះ មឺន សុខជា មានទីលំនៅភូមិបានគៀប ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និង អ្នករួមដំណើរចំនួន ១នាក់។ គ្រោះថ្នាក់នេះ បណ្ដាល​ឱ្យរងរបួស ឈ្មោះ មឺន សុខជា អ្នកបើកបររថយន្ត STAREX របួសមធ្យម បានបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជនរេញ។

រថយន្តទាំង ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់៕


 

adverise with khmeread
tiger
Loading ad ...