ចាប់ចៅស្រីគេអាយុ១៤ឆ្នាំឱបថើបវីវក់ក្នុងបន្ទប់ទឹកត្រូវប៉ូលិសឃាត់ខ្លួន

កណ្ដាល​ ៖ កម្មករសំណងម្នាក់ ត្រូវបានប៉ូលិសស្រុកល្វាឯមចាប់ខ្លួន  បន្ទាប់ពីជនសង្ស័យខាងលើលបលួចចូលទៅចាប់ឱបថើប ចៅស្រីគេ អាយុ១៤ឆ្នាំដល់ក្នុងបន្ទប់ទឹក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ត្រង់ចំណុចបន្ទប់ទឹកផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មួង ម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតខ្មែរ មុខរបរ កម្មករសំណង់ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ 

ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ជនសង្ស័យឈ្មោះមួង ម៉ន បានមករកក្មេងស្រីរងគ្រោះដល់ខាងមុខផ្ទះ។ ខណៈនោះក្មេងស្រីរងគ្រោះបានចុះពីលើផ្ទះរួចចូលទៅក្នុងបន្ទប់ទឹក។ ដោយឃើញក្មេងស្រីរងគ្រោះចូលបន្ទប់ទឹក ភ្លាមនោះ ជនសង្ស័យ បានចូលទៅក្នុងបន្ទប់ទឹកជាមួយដែរ រួចធ្វើសកម្មភាពចាប់ឱបថើប។ 

លុះបានបន្តិចក្រោយមកក្មេងស្រីរងគ្រោះក៏ចេញពីបន្ទប់ទឹកមុន ខណៈនោះស្រ្តីឈ្មោះ យ៉ុន ស្រី ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ឃើញក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹក ហើយឃើញមានមនុស្សម្នាក់ទៀតនៅក្នុងបន្ទប់ទឹក ស្រ្តីឈ្មោះ យ៉ុន ស្រី ក៏បានស្រែកឆោឡោឡើង ធ្វើឱ្យ
ជនសង្ស័យភ័យរត់គេចខ្លួនសំដៅទៅផ្ទះទៅ។​     

ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះ បានទៅឃាត់ខ្លួនជនសង្ស័យរួចប្រគល់ឱ្យសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread
tiger
Loading ad ...