ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងរបួសធ្ងន់៥នាក់នៅស្រុកត្រាំកក់

​​តាកែវ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នានៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ និង១៥នាទីយប់ នៅចំណុចលើផ្លូវលេខ១៤១ក្នុងភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ 

​ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1S.3002 បើកបរដោយឈ្មោះ ហ៊ឹម ឌីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (រងរបួសធ្ងន់) ឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ នាង ផា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកសិករ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង។ 

​លុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពត 1D.073 បើកបរដោយឈ្មោះ សួស វិរៈ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរកសិករ (រងរបួសធ្ងន់) មានឌុបមនុស្សពីរនាក់ពីក្រោយឈ្មោះ នៅ ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) និងម្នាក់ទៀតឈ្មោះ វិរៈ កុច ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្សនៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូងហើយបត់ឆ្វេងទៅទិសខាងលិច។
ជនរងគ្រោះទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ 

​ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគុស ហើយកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...