ឃាត់បុរសចិនម្នាក់ជាមួយថ្នាំញៀន ៣២ កញ្ចប់នៅក្រុងព្រះសីហនុ

​ព្រះសីហនុ​ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត ព្រះសីហនុបានឃាត់បុរសជន​ជាតិ​ចិន​ម្នាក់​ ស្ថិតនៅក្រុម​ទី​៤៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុឆែក​មើល​នៅ​ក្រោម​កែប​ម៉ូតូ​ បាន​រក​ឃើញមានថ្នាំញៀន​ ចំនួន ៣២ កញ្ចប់​ នៅ​វេលា​ម៉ោង៤ និង៣០​នាទី​ជិតភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កន្លង​ទៅ​នេះ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ឈ្មោះ ZHANG HUI ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ​បុគ្គលិកហាងម៉ាស្សា។ រឹបអូស​ថ្នាំញៀនប្រភេទគ្រាប់ WY ៣២គ្រាប់ មាន​២ពណ៌​ ក្រហមនិងទឹកក្រូច បារីកញ្ឆា​ចំនួន១០ដើម ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង និង សម្ភារៈ​ វេចខ្ចប់មួយចំនួនទៀត។

​បន្ទាប់​មក​បាន​ប្រគល់​ជន​សង្ស័យ​ និង​វត្ថុ​តាង​មកប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន​ដើម្បីចាត់ការតាមនីតិវិធី៕
 

adverise with khmeread
tiger
Loading ad ...