adverise with khmeread 1

អ៊ីតាលី បែលហ្ស៊ិក អៀរឡង់ និងស៊ុយអែតស្ថិតក្នុងពូលមរណៈ ខណៈលទ្ធផលចាប់ពូលការប្រកួតយូរ៉ូ២០១៦ បានចេញជាផ្លូវការកាលពីយប់មិញ

កាលពីរាត្រីថ្ងៃទី ១២ ខែធ្នូ ការចាប់ពូលជ្រើសរើសក្រុមជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប ឬយូរ៉ូ ឆ្នាំ ២០១៦ (EURO 2016) បានធ្វើឡើងនៅមហោស្រព Palais des Congres de la Porte Maillot នាទីក្រុងប៉ារីស ប្រទេសបារាំងដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។

ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ គេបានរកឃើញពូលមរណៈគឺស្ថិតនៅពូល E ដែលមានជម្រើសជាតិ អ៊ីតាលី បែលហ្ស៊ិក អៀរឡង់ និងស៊ុយអែត។ រីឯក្នុងពូល B អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺជម្រើសជាតិពីរនៅក្នុងចក្រភពអង់គ្លេសតែមួយត្រូវប្រកួតស៊ីសាច់ហុតឈាមគ្នា នោះគឺអង់គ្លេស និងវែល។ 

ការប្រកួត​នឹង​ប្រព្រឹត្តទៅចាប់​ពីថ្ងៃ​ទី១០ ខែមិថុនា ដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងទឹកដីមាន់គក​បារាំង។

តារាងចាប់ពូលមានបង្ហាញជូនដូចខាងក្រោម៖ 

adverise with khmeread

មតិយោបល់