adverise with khmeread 1

Cheryl និង Liam កាន់​ដៃ​គ្នា​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​រ៉ូ​មែន​ទិច​នៅក្នុង​ទីក្រុង​ឡុង​ដ៏​

CHERYL Fernandez-Versini និង Liam Payne ហាក់​បាន​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​យ៉ាង​ល្មូ​ក​ល្អិន​នៅឯ​ភោជនីយដ្ឋាន Swanky London​។​

​រូបភាព​ដែល​គេ​ទម្លាយ​កាលពី​ខែ​មុន​របស់​អ្នក​ទាំងពីរ ហាក់​បានបង្ហាញ​ពី​ចំណងស្នេហា​ដោយ​មិន​មានការ​ខ្មាស់អៀន​ទេ ខណៈដែល​ពួកគេ​បាន​ញញឹម​បិទមាត់​មិន​ជិត ហើយ​និង​បាន​កាន់​ដៃ​គ្នា​ដើរទៅ​ខាងក្រៅ​ជា​ញឹកញាប់​ដើម្បី​រក​កន្លែង​ទទួលទាន​អាហារ​គ្រឿង​សមុទ្រ​តាម​បណ្តា​ភោជនីយដ្ឋាន​មួយចំនួន ដែល​នៅក្បែរ​នឹង​វីឡា Belgravia ដ៏​ស៊ី​វិ​ល័យ​ប្រចាំ​ទីក្រុង​ឡុង​ដ៏​របស់​ពួកគេ​។​

​អតីត​តារាចម្រៀង​ក្នុង​ក្រុម Girls Loud វ័យ ៣២ ឆ្នាំ និង​សមាជិក​ក្រុម One Direction វ័យ ២២ ឆ្នាំ​ទាំងពីរ​រូបនេះ បាន​ស្លៀក​សម្លៀកបំពាក់​ក្នុង​ឈុត​ពណ៌​ខ្មៅ​ដូចគ្នា ខណៈដែល Cheryl បាន​ពាក់​ខ្សែក​មួយ​ខ្សែ​ដែលមាន​អក្សរ "Love" ដ៏​ស្រស់ស្អាត​ដែល​សក្តិសម​ទៅនឹង​ឈុត​សម្លៀកបំពាក់​របស់​នាង​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់