ឃាត់បុរសម្នាក់ជួញដូរថ្នាំញៀននៅខណ្ឌច្បារអំពៅ

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៩ ម៉ោង១១ និង៣០ នាទីយប់។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះខុក វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររត់តុការ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាក CD ពណ៌ខ្មៅ គ្មានស្លាក លេខ (ម៉ូតូចាស់)។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...