យន្តហោះពីរគ្រឿងបុកគ្នាកណ្តាលអាកាសស្លាប់៥បាត់ខ្លួន១របួស១០នៅរដ្ឋអាឡាស្កា

មនុស្សប្រាំនាក់បានស្លាប់ ម្នាក់បាត់ខ្លួន ហើយ១០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីយន្តហោះពីរគ្រឿងបានបុកគ្នានៅពាក់កណ្តាលអាកាសកាលពីថ្ងៃចន្ទ ទី១៣ ឧសភា នៅក្នុងទីក្រុង Ketchikan រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធលោក Allen Kenitzer បាននិយាយថា យន្តហោះទាំងពីរនេះបានបុកគ្នានៅក្រោមមូលហេតុមិនដឹងច្បាស់។ អ្នកដំណើរ១១នាក់ ស្ថិតនៅលើយន្តហោះ De Havilland Otter DHC-3។ មនុស្ស១០នាក់ស្ថិតនៅចំណោមអ្នកនៅលើនោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុង Ketchikan។ អ្នកជំងឺមួយរូបស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកដទៃទៀតរបួសស្រាល។

គេជឿថា មនុស្សទី១១នៅលើយន្តហោះ De Havilland Otter DHC-3 បានបាត់ខ្លួន និង ៥នាក់ពីយន្តហោះ De Havilland DHC-2 Beaver បានស្លាប់។ 

មនុស្សនៅលើយន្តហោះទាំងពីរគឺសុទ្ធសឹងជាអ្នកដំណើររបស់នាវាកម្សាន្ត Royal Princess៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...