រឿងមិនគួរឱ្យជឿ! មនុស្សមួយក្រុមនៅលើកោះដាច់ស្រយាលមួយឃើញយន្តហោះជាលើកដំបូង ក៏ចាត់ទុកវាជាព្រះសម្រាប់ថ្វាយបង្គុំតែម្តង!

សាសនាមួយ ដែលគោរពបូជាយន្តហោះ​ បានចាប់ផ្តើមបង្កើតឡើងដោយមនុស្សមួយក្រុម ដែលឃើញយន្តហោះលើកដំបូងហោះរំលងកោះ Vanuatu ដែលជាកោះដាច់ស្រយាលមួយនៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនៃប្រទេសអូស្រ្តាលីអំឡុងសង្គ្រាមលោកលើកទីពីរ។

បន្ទាប់ពីយន្តហោះទម្លាក់អាហារនិងរបស់ប្រើប្រាស់ទៅលើអ្នករស់នៅលើកោះនេះ មនុស្សមួយក្រុមនោះបានចាប់ផ្ដើមជឿថា យន្តហោះនេះត្រូវបានប្រទានដោយព្រះ Messiah។ ចឹងបន្ទាប់មក រាល់ពេលពួកគេឃើញយន្តហោះ ពួកគេនឹងបង្កើតរូបចម្លាក់ចម្បើងយន្តហោះមួយ ក្នុងក្តីសង្ឃឹមទទួលបានអាហារច្រើនបន្ថែមទៀត។

អ្នករស់នៅលើកោះ មិនដឹងថា អាហារទាំងនោះគឺមកពីណាទេ ដូច្នេះនាំឱ្យពួកគេជឿថា របស់របរទាំងនោះកើតចេញមកពីវេទមន្ត។ សាសនានេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ១៩៤៦ ដោយកងល្បាតរបស់រដ្ឋាភិបាលអូស្រ្តាលី ហើយនៅមានទំនិញសេសសល់មួយចំនួន បានបន្សល់ទុកនៅទីនោះ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា អ្នកបើកយន្តហោះម្នាក់ឈ្មោះ John Frum ត្រូវបានពួកគេចាត់ទុកជា Messiah ដែលព្រះបញ្ជូនមក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16