រថយន្តកាមរីបើកបុកទម្លុះផ្ទះពលរដ្ឋនៅមុខព្រលានយន្តហោះខ្ទេចខ្ទីគ្មានសល់, របួសស្ត្រីម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរី (ឆ្លាម) ជាន់ហ្គែរច្រឡំហ្វាំង បណ្ដាលឱ្យបោលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកម្រោលរងការខូចខាតយ៉ាងដំណំ បង្កភ្ញាក់ផ្អើលកាលពីម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងអ្នករួមដំណើរ៤ទៅ៥នាក់ទៀតជាក្រុមគ្រួសារ បានបើកថយន្តមួយគ្រឿងម៉ាកកាមរី (ឆ្លាម) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-0754 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ 

ខណៈមកដល់ចំណុចកន្លែងកើតហេតុក៏រេចង្កូតជ្រុលទៅខាងស្ដាំដៃបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យស្រី្តម្នាក់ជាប្រពន្ធម្ចាស់រថយន្តបង្ករងរបួសធ្ងន់បានបញ្ចូលទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតបែកកញ្ចក់យ៉ាងដំណំផងដែរ។

បើតាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្តបង្កបានប្រាប់ថា មូលហេតុដែលធ្វើឱ្យរូបគាត់បើករថយន្តបុកផ្ទះប្រជាពលរដ្ឋនេះ គឺមកពីគាត់បើករថយន្តគេចពីរថយន្តផ្សេងដែលបើកបញ្ច្រាស់ទិសចរាចរណ៍ ធ្វើឱ្យគាត់ជាន់ហ្វាំង តែច្រឡំជាន់ហ្គែរ ទើបធ្វើឱ្យជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ឋខូចខាតបែបនេះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ហើយមួយសន្ទុះក្រោយទើបភាគីខាងរថយន្តបង្កព្រមចេញផ្លៃខូចខាតទ្រព្យសម្បត្តិរបស់ភាគីខាងម្ចាស់ផ្ទះទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

adverise with khmeread
tiger
Loading ad ...