កម្មករទឹកសុទ្ធម្នាក់ត្រូវប៉ូលិសខណ្ឌដង្កោចាប់ខ្លួន​ ក្នុងករណីរួមភេទជាមួយកុមារីអាយុ១៤ឆ្នាំ

​ភ្នំពេញ​ ៖​ យុវជនម្នាក់ជាកម្មករទឹកសុទ្ធត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួន​ ក្នុងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី។

​ប៉ូលិសនិយាយថា​ ក្មេងស្រីរងគ្រោះឈ្មោះ វ.រ. ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ចំណែកជនសង្ស័យឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ក្មេងស្រីរងគ្រោះ បានបាត់ចេញពីផ្ទះស្ថិតនៅ ភូមិកើតខាងលើ ហើយឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្តាយបង្កើតរបស់រងគ្រោះ) និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ។
 
​លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ជនគ្រោះ) បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅកន្លែងកើតហេតុខាងលើ។ ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ឈ្មោះ លន សុភ័ស (ម្តាយបង្កើតជនរងគ្រោះ) ឱ្យបានដឹង ហើយក៏បានមកមើលឃើញក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន រួចក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលជើងឯក ឱ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលជើងឯក។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះ បានសម្រេចចំនួន៨ដង ហើយឈ្មោះ លន សុភ័ស (ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសងសង្ស័យខាងលើកុំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...