ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទសេពថ្នាំញៀននៅសង្កាត់ព្រែកថ្មី

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចដីឡូត៍គ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៩ ម៉ោង១១ និង៤០ នាទីយប់។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ អ៊ុន មិនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ និង​ ២-ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទាំង០២នាក់ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច,ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ និងម៉ូតូ០១គ្រឿង ម៉ាក Suzuki Let ពណ៌ស លាយក្រហម ស្លាកលេខភ្នំពេញ១GZ ១៧៥១។

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ និងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...