ការចរចារវាង Paul Pogbaនិង Real Madrid ជាប់គាំងដោយសារការទាមទារប្រាក់ឈ្នួលខ្ពស់ពេល

        ការ​ទាម​ទារប្រាក់ឈ្នួល​ច្រើន​សន្ធឹកសន្ធាប់​របស់​ Paul Pogbaធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ចរចា​ជាមួយ​ក្លឹប Real Madrid ។ អ្នក​ចាត់ការក្លឹប Real Madrid លោក ZinedineZidaneចង់​បានខ្សែបម្រើ​ក្លឹប Man Utdរូបនេះ​ ខណៈ​លោក​ព្យាយាម​ពង្រឹងក្រុម​របស់​លោក​ឡើង​វិញ​ បន្ទាប់ពីជួប​រដូវកាល​ដ៏ត្រដាបត្រដួស​ ដែលធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​៣​នៅលើ​តារាងក្របខណ្ឌ La Liga។

        ក្រុម Real ក៏ខ្ទាតចេញពី​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​​នៅក្របខណ្ឌ​ CL ​ដោយសារ​ក្រុម Ajax ផងដែរ។

        មាន​ការ​លើ​កឡើង​ថា Real Madrid បាន​យល់ព្រមរួច​ហើយ​នឹង​តម្លៃ​ផ្ទេរ​៨៦​លានផោន​ ដើម្បី​នាំយក​កីឡាករ Eden Hazard​ មក​កាន់​ពហុកីឡាដ្ឋាន Bernabeuដោយ​កិច្ច​ព្រមព្រៀងផ្ទេរ​គ្រោងនឹង​រួច​រាល់​ ក្រោយ​ការ​ប្រកួត​​​របស់​ក្រុមឆេលស៊ី​នៅ​វគ្គផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League ។

        ប៉ុន្តែនៅ​ពេលនេះមាន​ការអះអាងថា លោក Zidaneបាន​បង្វែរ​ចំណាប់អារម្មណ៍​មក​លើ​កីឡាករ Pogbaវិញ។លោក Zidaneតែងតែ​បញ្ជាក់យ៉ាងច្បាស់​ថា លោក​ជា​អ្នក​គាំទ្រ​តារាវើលខាប់​រូបនេះ ហើយ​ចង់នាំយក​កីឡាករ​រូបនេះ​មក​បង្កើន​ជម្រើស​របស់​លោក។

        ក៏​មាន​ការ​លើក​ឡើងផងដែរ​ថា ចំណាប់អារម្មណ៍​របស់​លោក Zidaneមិន​អាច​មាន​ទម្ងន់​លើសបញ្ហា​ប្រាក់​ឈ្នួល​របស់​កីឡាករ​រូបនេះដែលចង់​បាន​ប្រាក់​ឈ្នួលរហូតដល់​១៣លានផោន​ក្នុងមួយឆ្នាំ​ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប Real Madrid បានទេ។

ស្របពេល​ជាមួយគ្នា​នោះដែរ លោក Mino Raiolaជា​ភ្នាក់ងាររបស់ Pogbaគឺជា​កម្មវត្ថុ​នៃ​បម្រាម​មិន​ឲ្យ​ចូល​រួម​ផ្ទេរកីឡាករ​របស់ FIFA ដែល​នឹង​បន្ត​ដល់​ខែ​សីហា៕

adverise with khmeread
tiger
Loading ad ...