4 legged chicken

ធ្លាប់​ឃើញ​មាន់​ជើង​បួន​ទេ​?

​    ​ស្ត្រី​មា្ន​ក់នៅ​ខេត្ត​សាន​ទុង​បាន​ប្រទះឃើញ​មាន់​មាន​ជើង​បួន​ឆ្លងកាត់ ខណៈ​ដល់ពេល​ត្រូវធ្វើ​អាហារ​ពេល​ល្ងាច​។​

​    ​នាង Zhu Zhenwu កូនស្រី​អ្នកចម្ការ​ក្នុងស្រុក​ម្នាក់ បាន​ប្រទះឃើញ​សត្វ​មាន់​ចម្លែក​រត់​នៅ​ជិត​ផ្ទះ​របស់​ចម្ការ​ឪពុក​របស់​នាង​ថ្មី​នេះ​។ តាម​ការត្រួតពិនិត្យ​លើ​មាន់​នោះ នាង​បានឃើញ​វា​ដុះ​ជើង​ពីរ​ទៀត​នៅក្រោម​កន្ទុយ​របស់​វា​។​

​    ​Zhu បាន​អះអាងថា​មាន់​នេះ​មិនមែន​មកពី​កសិដ្ឋាន​របស់​នាង​ទេ​។ ទោះយ៉ាងណា ក្នុងពេល​តែមួយ​ថ្ងៃ មាន់​ជើង​បួន​បាន​ទាក់​ទញ​ការចាប់អារម្មណ៍​ពី​ហ្វូងមនុស្ស​ជាង ៥០ នាក់​ឱ្យមក​មើល​ដល់ផ្ទះ​របស់​នាង​។​

​    ​គួរឱ្យ​ស្តាយ នាង Zhu ព្រួយបារម្ភ​ថា​មាន់​អាយុ​មួយខែ​នេះ​មិនអាច​រស់នៅ​បានយូរ​ដោយសារ​វា​អាច​កើត​ស្ត្រេ​ស៍​ព្រោះ​ឥឡូវ​វា​ល្បី​ពេញ​ភូមិ​ទៅហើយ​។​

​    ​បើ​និយាយ​ពី​រឿង​យក​មាន់​ធ្វើ​ម្ហូប នាង Zhu អាច​ចំណេញ​បាន​ជើងមាន់​បួន​។ អាជ្ញាធរ​កសិដ្ឋាន​ក្នុង​មូលដ្ឋាន​បាន​និយាយថា ទោះ​មាន់​នេះ​មាន​ជើង​បួន តែ​សា​ច់វា​អាច​ទទួលទាន​បាន​ដូច​មាន់​ធម្មតា​ដែរ​។​

​    ​ប៉ុន្តែ​ប្រជាជន​ចិន​ភាគច្រើន​នៅតែ​ប្រកាន់ខ្ជាប់​នឹង​ការទទួល​ទាន​មាន់​ជើង​ពីរ​៕

ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់