ឆេះកប៉ាល់ផ្ទុកប្រេងរបស់វៀតណាម​ ដែលនាំចូលមកដាក់ឃ្លាំងប្រេងក្រុមហ៊ុនសាវីមិច

​ភ្នំពេញ​ ៖ កប៉ាល់ផ្ទុកប្រេងរបស់វៀតណាម​ ដែលនាំចូលមកដាក់ឃ្លាំងប្រេងក្រុមហ៊ុនសាវីមិច បានឆេះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅនោះលើផ្ទៃទឹកទន្លេសាប​ កាលពីម៉ោង៥ និង ៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុន សាវីមិច ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ 

​រហូតមកដល់រសៀលថ្ងៃដដែលនេះ​ សមត្ថកិច្ចជំនាញនៅមិនទាន់ចេញរបាយការណ៍លម្អិតនៅឡើយ​ ដោយសារតែកប៉ាល់របស់បរទេសពិបាកក្នុងការសហការ​។ 

​ករណីនេះសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់ អគ្គិភ័យចំនួន៩គ្រឿងបាញ់អស់ចំនួន៥ឡាន និងអូប័របាញ់ទឹករបស់ការិយាល័យប៉ូលិសជើងទឹក ចំនួន២គ្រឿង។ របាយការណ៍បឋមបញ្ជាក់ថា ការខូចខាតគឺឆេះកាប៉ាល់មួយគ្រឿង និងឆេះប្រេងប្រមាណ៣សែនលីត្រ ហើយមានរបួសមនុស្សម្នាក់ធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន កំពុងស្រាវជ្រាវ។    

​សមត្ថកិច្ចបានពន្លត់រលត់ជាស្ថាពរនៅម៉ោង៦ និង៣០នាទី ហើយមូលហេតុឆេះ បណ្តាលឱ្យកើតមានអគ្គិភ័យនេះនៅមិនទាន់ដឹងនោះទេ​ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

adverise with khmeread
tiger
Loading ad ...