ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីខែមុនទើបនឹងចាប់ខ្លួនបាន​

​តាកែវ ៖ កម្លាំងប៉ូលិសស្រុកស្រុកត្រាំកក់ បានសហការជាមួយប៉ុស្តិ៍អង្គតាសោមបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូបានម្នាក់​ កាលពីថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ស្ថិតនៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាលពីខែមុនមក​ ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ជួង រ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នពុំពិតប្រាកដ។ ការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានលួចម៉ូតូកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅផ្សារត្រពាំងអណ្តើក ឃុំអូរសារាយ ស្រុកត្រាំកក់។

​ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចវត្តអង្គត្នោត ស្ថិតនៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់។ បច្ចុប្បន្នបានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab