រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់និយាយថា ខ្លួននឹងកម្ទេចអាមេរិកនិងអ៊ីស្រាអែល

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Amir Hatami បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងកម្ទេចអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់។

លោកបានមានប្រសាសន៍ថា "យើងនឹងកម្ទេចពួកអាមេរិកនិងអ៊ីស្រាអែល"។

លោកបានបន្ថែមថា "ប្រទេសអ៊ីរ៉ង់មានការត្រៀមលក្ខណៈប្រយុទ្ធការពារជាតិនៅកម្រិតខ្ពស់បំផុតដើម្បីប្រឈមនឹងរាល់ការគំរាមកំហែងនិងចំនួនទ័ពដ៏ច្រើនហួសហេតុ"។

សហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងយោធាបន្ថែមទៀតទៅមជ្ឈិមបូព៌ារួមទាំងនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក B-52 និងកាំជ្រួច Patriot ក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងអ្វីដែលមន្រ្តីអាមេរិកនិយាយថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះកងទ័ពនិងផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដាច់ដោយឡែកកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូទាំងអស់ "រាប់ចាប់ពីការប្រឈមមុខគ្នារហូតដល់ផ្នែកការទូត" ប៉ុន្តែសហរដ្ឋអាមេរិកមិនអាចមានលទ្ធភាពធ្វើសង្គ្រាមមួយផ្សេងទៀតនៅមជ្ឈិមបូព៌ាបានទេ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យបញ្ជូនបុគ្គលិករដ្ឋាភិបាលដែលមិនជាប់រវល់ភារកិច្ចចាំបាច់ពីអ៊ីរ៉ាក់កាលពីថ្ងៃពុធ បន្ទាប់ពីការសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងឈរជាមួយសហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងអ៊ីរ៉ង់។

លោកបាននិយាយថា "យើងរួបរួមគ្នាក្នុងបំណងប្រាថ្នារួមរបស់យើងដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលនិងប្រទេសទាំងអស់ក្នុងតំបន់និងប្រទេសទាំងអស់ដែលស្វែងរកសន្តិភាពនៅក្នុងពិភពលោកគួរឈរជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab