បុរសជាមន្ត្រីយោធិនម្នាក់បានបាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ៥៧ឆ្នាំម្នាក់បានបាត់បង់ជីវិត
នៅនឹងកន្លែងបន្ទាប់ពីមានមានបុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយATOZមួយគ្រឿងបុកម៉ូតូហុងដាសង់០១៩ពេញទំហឹងបណ្តាលឱ្យខ្ទាតជិត១០ម៉ែត្រ។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះសុខ ប៊ុនធឿន ហៅបឿ ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរមន្ត្រីយោធាចូលនិវត្តន៍ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែកព្នៅ។

ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយATOZពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Z-1435ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ទិសដៅពីលិចទៅកើត  ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ភ្នំពេញ1HK-2998បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឱ្យ រងគ្រោះខ្ទាត ជិត១០ម៉ែត្រស្លាប់នៅនឹងកន្លែងភ្លាមៗ។ 

បន្ទាប់រថយន្តបង្កបម្រុងបើករត់គេចខ្លួនតែដោយសាររថយន្តបង្កខ្ទេចផ្នែកមុខខាងឆ្វេងយ៉ាងដំណំ ទៅមុខលេងរួច។ចំណែកម្ចាស់ររថយន្តបង្កឃើញសភាពមិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តបង្កនៅនិងកន្លែង។បន្ទាប់ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។ 

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...