Callum Hudson Odoi ចង់បានអាវលេខ១០របស់ Eden Hazard

Callum Hudson Odoi អាចបន្ត​នៅជាមួយ​ក្លឹប Chelsea នៅ​រដូវក្តៅនេះ ប្រសិនបើ​កីឡាករ​រូបនេះ​អាច​ទទួល​បាន​អាវលេខ​១០​បន្តពី​កីឡាករ Eden Hazard ខណ:ដែលកីឡាករបែលហ្ស៊ិក​រូបនេះទំនងជា​ចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge ទៅចូល​រួម​ជាមួយ​ក្លឹប Real Madrid នៅ​ដំណាច់​រដូវកាល​នេះ។

ដោយប្រឈមមុខ​នឹង​ការ​បាត់បង់​កីឡាករ​ឆ្នើម និង​បម្រាម​មិន​ឲ្យ​ផ្ទេរកីឡាករ​ថ្មី​នោះ ការ​រក្សា​កីឡាករ​វ័យក្មេង​មានទេពកោសល្យដូចជា​ Hudson Odoi បាន​ក្លាយ​ជា​អាទិភាពរបស់​ក្លឹប Chelsea ។

ក្លឹប Chelsea បាន​ច្រាន​ចោល​សំណើ​ជាផ្ទេរបន្ត​បន្ទាប់​សម្រាប់កីឡាករ​យុវជន​អង់គ្លេស​រូបនេះពីក្លឹប Bayern Munich ហើយសង្ឃឹមថា នឹង​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះឲ្យ​បន្ត​អនាគតទៀត នៅពេល​ចាប់ផ្តើម​ចរចា​កិច្ច​សន្យា​ថ្មី។

ការទទួល​បាន​អាវលេខ១០របស់​ Hazard ដែល​កីឡាករ​រូបនេះគ្រប់គ្រង​ចាប់​តាំងពី​ចូល​រួម​នៅឆ្នាំ​២០១២ នោះ គឺជា​គន្លឹះសំខាន់​នៅក្នុងការ​ចរចានេះ។

Hudson Odoi ចាប់ផ្តើម​ការ​ប្រកួត​ PL ​បាន​បួនលើក​ជាប់គ្នា​ មុន​ពេល​មាន​បញ្ហា​សាច់ដុំ អំឡុង​ពេលប្រកួត​ជាមួយ​ក្លឹប Burnley កាល​ពីខែ​មុន៕

adverise with khmeread
tiger
Loading ad ...