Barcelona គ្រោងដាក់សំណើ១៣០លានផោន ដើម្បីផ្ទេរ Paul Pogba

ក្លឹបយក្សអេស្ប៉ាញ Barcelona មាន​គម្រោង​ដាក់​សំណើ​១៣០​លានផោន​ ដើម្បី​ផ្ទេរ​កីឡាករ Paul Pogba របស់​ក្លឹប​ Man Utd ។

តាមព័ត៌មាន​ថា កីឡាករ​សញ្ជាតិបារាំង​រូបនេះ​មិនសប្បាយ​ចិត្ត​ បន្ទាប់ពី​រដូវកាល​ដ៏​អន់​របស់​យូណាយធីត​ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​កៅអី​សម្រាប់ចូល​រួម​ការ​ប្រកួត​ក្រប​ខណ្ឌ​ CL នៅរដូវកាលក្រោយហើយ​ដើម្បី​មាន​ប្រាក់សម្រាប់​កិច្ច​ព្រមព្រៀង​ដោះដូរ​ ក្លឹប​ Barcelona មាន​បំណង​លក់​ខ្សែបម្រើ Ivan Rakitic ។

Pogba ជួបនូវ​រដូវកាល​ដ៏គួរ​ឲ្យ​ខកចិត្ត​ ដែល​ធ្វើ​ឲ្យ​តារាវើលខាប់បារាំង​រូបនេះ​ ​មាន​ជម្លោះ​ជាមួយ​អតីត​គ្រូបង្វឹកយូណាយធីត​លោក Jose Mourinho ។ ​

ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ខែធ្នូ មុន​ពេល​ Pogba ស្តា​ទម្រង់​លេង​ល្អរបស់ខ្លួន​មក​វិញ​នៅ​ពេល​គ្រូបង្វឹកថ្មីលោក Ole Gunnar Solskjaer ចាប់ផ្តើម​ចូល​ដឹកនាំ​៕

adverise with khmeread
tiger
Loading ad ...