នាងក្រមុំបម្រើក្នុងផ្ទះម្នាក់លួចលុយម្ចាស់ផ្ទះអស់៩០០ដុល្លារត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ​ ៖​ នាងក្រមុំបម្រើក្នុងផ្ទះម្នាក់បានធ្វើសកម្មភាពលួចលុយម្ចាស់ផ្ទះអស់៩០០ដុល្លារ នៅផ្ទះលេខ២២ (បុរីប៉េងហួត) ផ្លូវ០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៤ឧសភា២០១៩ ម៉ោង១២ហើយនៅថ្ងៃបន្ទាប់ម្ចាស់ផ្ទះបានប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់ដោយមិនយោគយល់ឡើយ​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ប៊ិន ស៊ីថាន់ ភេទ ស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែជនសង្ស័យឈ្មោះ ប្រាក់ ចាន់មាលា ភេទ ស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើក្នុងផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ប៉ូលិសបន្តថា​ មុនពេលកើតហេតុជនរងគ្រោះទុកកាបូបលុយនៅក្នុងបន្ទប់ក្នុងផ្ទះកើតហេតុ រួចចាក់សោទ្វារបន្ទប់ចេញទៅលក់ដូរ ដោយទុកកូនសោនៅក្នុងផ្ទះ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ១៤ឧសភាឆ្នា២០១៩ ជនសង្ស័យក៏យកកូនសោចាក់ចូល ក្នុងបន្ទប់ជនរងគ្រោះ លួចលុយក្នុងកាបូបអស់៩០០ដុល្លារ យកផ្ញើទៅឱ្យអ៊ុំស្រីនៅស្រុកកំណើតភូមិម៉ុងតាបារាំង ឃុំផ្អេរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

បន្ទាប់មកជនរងគ្រោះត្រលប់មកពីលក់ដូរវិញឃើញកាបូបលុយមានសភាពមិនប្រក្រតី ក៏ឆែកមើលក្នុងកាបូបបាត់លុយអស់៩០០ដុល្លារ មានការសង្ស័យទៅលើជនសង្ស័យក៏ហៅមកសួរនាំ ។ ពេលនោះជនសង្ស័យក៏បានសារភាពពីរឿង ហេតុខាងលើ។ រហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី១៥ឧសភា២០១៩ ជនរងគ្រោះក៏នាំជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ច ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...