អាជ្ញាធរសុខភាពបារាំងព្រមានថា អំពូល LED នៅក្នុងផ្ទះ អាចបណ្តាលឱ្យពិការភ្នែក

អង្គការឃ្លាំមើលសុខភាពគ្រប់គ្រងដោយរដ្ឋាភិបាលបារាំងបាននិយាយថា អំពូល LED អាចឱ្យខូចប្រសីភ្នែកជាអចិន្ត្រៃយ៍និងរំខានដល់ការគេងតាមលក្ខណៈធម្មជាតិ។

ទីភ្នាក់ងារបារាំងសម្រាប់អាហារ សុខភាពការងារនិងបរិស្ថាន និងសុវត្ថិភាព (ANSES) បានព្រមានថា អំពូល LED ដ៏មានឥទ្ធិពលគឺជាសារធាតុ "Phototoxic"។

នៅក្នុងរបាយការណ៍កម្រាស់ ៤០០ ទំព័រ អង្គការនេះបានព្រមានថា អំពូល LED អាចបណ្តាលឱ្យបាត់បង់កោសិកាប្រសីភ្នែកជារៀងរហូត និង អាចបណ្តាលឱ្យពិការភ្នែក។

អង្គការ ANSES បានជំរុញឱ្យក្រុមមន្រ្តីបារាំងធ្វើការកែប្រែឡើងវិញនូវកម្រិតអតិបរមានៃពន្លឺភ្លើង LED ដែលបញ្ចេញពន្លឺពណ៌ខៀវក្នុងបរិមាណខ្ពស់ខ្លាំង។

អង្គការនេះលើកឡើងថា ទូរស័ព្ទ ថេប្លេត និងកុំព្យូទ័រយួរដៃ LED មិនបង្កគ្រោះថ្នាក់នៃការខូចកែវភ្នែកនោះទេ ប៉ុន្តែអំពូល LED ភ្លឺឆ្វាចដែលប្រើនៅក្នុងចង្កៀងមុខរថយន្តអាចបង្កឱ្យពិការភ្នែកបាន៕ ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...