adverise with khmeread 059106f7 7945 4941 b152 836f1f0b8a6c

រយៈពេល​៨​ថ្ងៃ​ទៀត​រៀបការ​យុវជន​ម្នាក់​ចាក់​គូ​ដណ្ដឹង​១២​កាំបិត​តែ​នាង​មិន​ស្លាប់​រួច​ចាក់​ខ្លួនឯង​៣​កាំបិត​ស្លាប់​តាម​ក្រោយ​

    ភ្នំពេញ ៖ គូ​ដណ្ដឹង​១​គូ​ក្រោយពេល​ភ្ជាប់ពាក្យ​រួច ខាង​ស្រី​បាន​ចាក​ចេញពី​ស្រុកកំណើត មក​ធ្វើជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញរយៈពេល​២​ឆ្នាំ​កន្លងមកហើយ​។ ចំណែក​ខាង​ប្រុស​បាន​រកស៊ី នៅឯ​ស្រុកកំណើត ហើយ​នៅសល់តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​រៀបការ ជា​ប្ដី​ប្រពន្ធទៅហើយ ស្រាប់តែ​ខាង​ប្រុស បាន​ដាច់ចិត្ត​ចាក់​សម្លាប់​ខាង​ស្រី ចំនួន​១២​កាំបិត បណ្ដាល​ឲ្យ​នាងរង​របួស​ធ្ងន់ធ្ងរ ដួល​ដេក​នៅក្នុង​ថ្លុកឈាម​។​

    ខណៈនោះ​ជនដៃដល់ នឹកស្មានថា​នាង​ស្លាប់ ក៏បាន​យក​កាំបិត ចាក់​ខ្លួនឯង​ចំនួន​៣​កាំបិត សម្លាប់ខ្លួន​តាម​ក្រោយ​ដែរ។ ប៉ុន្តែ​នាង​បាន​រងរបួស​មិនស្លាប់​ទេ​ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ពេលទៅដល់​ពេទ្យ ខាង​ប្រុស​បាន​លាចាក​លោក ចំណែកឯ​នាង​របួសធ្ងន់​ធ្ង​រកំពុង​ត្រូវបាន​គ្រូពេទ្យ សង្គ្រោះបន្ទាន់​។​

     អំពើហិង្សា​ខាងលើ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី យប់​រំលង​អា​ធ្រា​ត្រឈានចូល ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់លេខ​៥​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា   គូ​ដណ្ដឹង​ដែល​ចាក់​សម្លាប់​គ្នាន​នោះ​ត្រូវបាន​គេ​ស្គាល់​ខាង​ស្រី ឈ្មោះ ង​ន គឹម​ឡៃ​អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ​កម្មការិនីរោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ​យ័ ខេត្តកំពត​។​ នាងត្រូវបាន​អនាគត​ប្ដី ចាក់​ត្រូវ​ចំនួន​១២​កាំបិត ចេតនា​គឺ​សម្លាប់​ក្នុង​កំហឹង​យ៉ាង​ពុះ កញ្ជ្រោល​បំផុត ប៉ុន្តែ​មិនមាន​ប្រភព​ណាមួយ អះអាងថា​រឿង​អ្វីនោះឡើយ តែ​នាង​មិនទាន់​ស្លាប់​ទេ រងរបួសធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ​ចំណែក​ខាង​ប្រុស​និង​ជា​ឃាតករ​ឈ្មោះរ​ត្ន័វណ្ណៈ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ជា នៅ​ក្នុ​ភូមិ​មួយ​គ្នា ចាក់​ខ្លួនឯង​ចំនួន​៣​កាំបិត​និង​បាន​ស្លាប់ ពេល​បញ្ជូន​ដល់
​មន្ទីរពេទ្យ​កាល់ម៉ែត។​

             ប៉ូលិស​បាន​បន្តថា ការចាក់សម្លាប់​គ្នា​នោះ​សង្ស័យ ផ្ដើមចេញពី​រឿង​ខាង​ប្រុស ប្រច័ណ្ឌ​ខាង​ស្រី ហើយ​កាលពី​៣​ថ្ងៃ មុនពេល​កើតរឿង​នេះជន​ជា​ឃាតករ​បាន​ចាក​ចេញពី​ស្រុក មកជួប​នាងរង​គ្រោះ​នៅផ្ទះ ជួល​ខាងលើ និង​បាន​ស្នាក់នៅ​ជាមួយគ្នា​ទៀតផង​។ លុះដល់​យប់​ថ្ងៃកើតហេតុ ជននោះបាន​ទៅ​ផឹកស៊ី​ជា មួយ​មិត្តភក្ដិ​នៅ​បន្ទប់​ជួល ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​បន្ទប់​ជួល​គូ​ដណ្ដឹង។​

    លុះ​ក្រោយពេល​ត្រឡប់​មកពី ផឹក​វិញ ក៏បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នាង ជា​គូ​ដណ្ដឹង​និង​ចាក់​សម្លាប់​ខ្លួនឯង​បែបនេះ​តែម្ដង។​ ក្រោយពេ​កើតហេតុសាក​សព​ជន​នោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យនៅ​ស្រុកកំណើត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់