បុរសម្នាក់ស្រវឹងសុំកូនសោម៉ូតូជិះមិនបានចងកសម្លាប់ខ្លួន

សៀមរាប​ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនដោយសារស្រវឹងស្រា​ បង្កការភ្ញាក់ផ្អេីលនា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៧ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ 

ប៉ូលិសក្រុងសៀមរាប បានឱ្យដឹងថា​ សាកសពឈ្មោះ យឹប យឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
 មូលហេតុដែលបណ្តាលអោយចងកសម្លាប់ខ្លួន គឺដោយសារស្រវឹងស្រាហើយសុំសោម៉ូតូពីកូនជិះចេញទៅក្រៅមិនបាន។ 

បន្ទាប់ពីសមត្ថកិច្ចធ្វេីកោសល្យពិច័យបញ្ជាក់ថា​ នរងគ្រោះពិតជាស្លាប់ដោយចងក​ រួចប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...