ជនសង្ស័យថ្នាំញៀន៨នាក់ប្រឈមចំពោះមុខតុលាការខេត្តសៀមរាប

សៀមរាប​ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការនាថ្ងៃទី១៥ឧសភា២០១៩​ បន្ទាប់ពីបាន
សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរ និងកម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នៅសារធាតុញៀន នៅថ្ងៃទី១៤ខែ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀលនៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់។

ប៉ូលិសនិយាយថា​ ជនសង្ស័យទាំង៨នាក់រួមមាន១-ឈ្មោះ សិ លា ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប ,២-ឈ្មោះ វ៉ាន សុផាត ភេទប្រុស ឆ្នាំកំណើត ២០០៤ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប ,៣-ឈ្មោះ ហ៊ុប ហេង ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប ,៤-ឈ្មោះ ហ៊ុប សំណាង ភេទប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប ,៥-ឈ្មោះ សុខ វ៉ាន់ឃីម ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប ,៦-ឈ្មោះ ពេជ្យ សុង ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប,៧-ឈ្មោះ សាន ហៃ សុង ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប និង៨-ឈ្មោះ ក្រឹម ប៉ុច ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់សម្បួរ ក្រុង-ខេត្ត សៀមរាប។ ជនសង្ស័យទាំង៨នាក់ចោទ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងមានសារធាតុញៀនក្នុងខ្លួន។

ក្រេាយពីការឃាត់ខ្លួន និងធ្វើការសាកសួររួចមកកម្លាំងប៉ូលិសជំនាញបានដកហូតវត្ថុតាងមានរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ១២កញ្ចប់ ស្មើនឹងទម្ងន់ ៥,៦ក្រាម(ទាំងសំបក)ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង ឧបករណ៍ប្រើប្រាស់ និង សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០៧គ្រឿង ដាវដែក ចំនួន ០៣ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការបន្ត តាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...