ឃាត់ជនសង្ស័យថ្នាំញៀន២នាក់នៅក្រុងសំរោង

ឧត្តរមានជ័យ​ ៖​ កម្លាំងប៉ូលិសក្រុងសំរោង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានបង្រ្កាប ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងមុខចំណតឡានក្រុងអូរស្មាច់ ស្ថិតនៅភូមិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ជនសង្ស័យ២នាក់ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់ រួមមាន​ ១. ឈ្មោះ ឈង់ វូន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និង២.  ឈ្មោះ  យូ សៀវភិញ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជ្រោយ ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាប ។ 

ប៉ូលិសដកហូតថ្នាំញៀនមេតំហ្វេតាមីនICE  ម៉ាទឹកកកចំនួនមួយកញ្ចប់ធំ ស្មើនឹង៤៣,៦៧ ក្រាម និងរថយន្ត១គ្រឿង ពណ៌សម៉ាកតូយ៉ូតាគ្រីស ស៊េរីឆ្នាំ១៩៩៤ ទូរស័ព្ទដៃចំនួន០៣គ្រឿង កាបូបចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋានប៉ូលិសក្រុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...