adverise with khmeread 7d1dafc4 3046 4b75 96e3 e699cd846a3c

បង្ហាញមុខ​ជនសង្ស័យ​១៨​នាក់​មុនពេល​បញ្ជូនទៅ​តុលាការ​

    ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១៨​នាក់​ទៅ​តុលាការជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​៣​នាក់ និង​ករណី​ជួញដូរ និង​សេព​គ្រឿងញៀន​ចំនួន​១៥​នាក់​។ ក្នុងនោះដែរ​តាម​ចម្លើយសារភាពរបស់ជនស​ង្ស័​យ​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​។​

    មន្ត្រី​អាវុធ​រាជធានី​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​សរុប​ចំនួន​៦​ដង​មកហើយ ដោយ​លើក​ទី​១​ក្នុង​ខែមីនា ឆ្នាំ​២០១៦ លួច​គាស់ផ្ទះ​នៅ​ចំណុច​ផ្សារ​ទួល​ទំពូង លួចបាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​៥០, លើក​ទី​២ លួច​កាច់ក​ម៉ូតូ​បាន​០១​គ្រឿង​ម៉ាក​ឆា​លី នៅ​ចំណុច​ផ្សារ​ដើមថ្កូវ​, លើកទី​៣ ឆក់​ខ្សែក បាន​ចំនួន​០២​ខ្សែ ពី​ស្ត្រី​រងគ្រោះ​ដោយ​មិន​ចាំទី​កន្លែង​, លើក​ទី​៤ ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​រងគ្រោះ​បាន​ចំនួន​០២​គ្រឿង​នៅ​ចំណុចបឹងត្របែក​, លើក​ទី​៥ លួច​កង់​បាន​០១​គ្រឿង នៅ​ចំណុច​ផ្សារ​ទួល​ទំពូង ទើបតែ​លើក​ទី​៦ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បានខណៈ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ​៧៥៨ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    មន្ត្រី​ដដែល​បន្តថា ដោយឡែក​ជនសង្ស័យ​ចំនួន​១៥​នាក់​ទៀត ត្រូវបាន​កំលាំង​ជំនាញ  ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ និង​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន​នៅក្នុង​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​ចំនួន​០៨​នាក់ និង​មួយកន្លែង​ទៀត​នៅ​ចំណុច​ផ្លូវលំ ក្រុម​៩ ភូមិ​ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​០៧​នាក់​ទៀតផង​ដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់