សម្ដេចតេជោ និងលោកជំទាវ បានអញ្ជើញចូលរួមផ្ដល់ជាមហាកិត្តិយស ដល់ពិធីកាត់សក់បង្កក់សិរី តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងលោកឧកញ្ញា សុខ លី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៩នេះ គឺជាថ្ងៃល្អ ថ្ងៃជ័យមង្គល របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងលោកឧកញ្ញា សុខ លី ។

ទិដ្ឋភាពក្នុងថ្ងៃទី១៦នេះ គេសង្កេតឃើញថា មានតារាប្រុស ស្រី បានចូលរួម ហើយក៏មានវត្តមាន លោកជំទាវ លោក លោកស្រីជាច្រើន​ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ អ្វីដែលគួរឲ្យភ្ញាក់នោះ គឺមានវត្តមានរបស់លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ក៏បានអញ្ជើញមកជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃជោគ ថ្ងៃជ័យ របស់តារាស្រីរូបនេះផងដែរ។

នៅក្នុងទិដ្ឋភាព ពិធីហែរជំនួន គឺត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ ដោយសារតែភាពស្រស់ស្អាត និងមានរៀបជាខ្លាំង។ ដោយឡែក គេសង្កេតឃើញ នៅក្នុងថ្ងៃពិធីជ័យមង្គលនេះ គឺមានតែរថយន្តស៊េរីទំនើប និងមានតំលៃរាប់សែនដុល្លារ តំរៀបជាជួរថែមទៀតផង៕

adverise with khmeread
tiger
Loading ad ...