អ្នកបម្រើហ្វីលីពីនត្រូវម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីតចាប់ចងនឹងដើមឈើក្រោមកម្តៅថ្ងៃដ៏សែនក្តៅ គ្រាន់តែរឿងតូចតាចមួយសោះ

ស្ដ្រីហ្វីលីពីនម្នាក់ត្រូវបានចាប់ចងនឹងដើមឈើមួយដើម ជាថ្នូរនៃការដាក់ទោសសម្រាប់ការដាក់គ្រឿងសង្ហារឹមហាលក្ដៅ។ ស្ដ្រីនោះឈ្មោះថា Lovely Acosta Baruelo វ័យ ២៦ ឆ្នាំ បានធ្វើការជាអ្នកបម្រើឱ្យគ្រួសារមានស្ដុកស្ដម្ភក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត អស់រយៈពេល ៧ ខែកន្លងមកហើយ។

ប៉ុន្ដែនាងត្រូវបានម្ចាស់ផ្ទះខឹងយ៉ាងខ្លាំង បន្ទាប់ពីទុកគ្រឿងសង្ហារឹមមានតម្លៃថ្លៃៗនៅខាងក្រៅត្រូវកម្ដៅ ជាកន្លែងដែលវាអាចនឹងរលាយដោយសារតែកម្តៅរបស់ព្រះទិនករ។

មិត្តរួមការងាររបស់នាងម្នាក់មកពីហ្វីលីពីនដែរ បានថតរូបភាពការដាក់ពិន័យនោះ ដែលបង្ហាញនាង Lovely ចងជាប់ទៅនឹងដើមឈើក្នុងសួនច្បារកាលពីថ្ងៃទី៩ ឧសភា។ គ្រួសារមកពីមជ្ឈិមបូព៌ា ដឹងថាត្រូវធ្វើអ្វីមួយដើម្បីបង្ហាញឱ្យនាងដឹងថា ការនៅខាងក្រៅក្រោមកម្ដៅព្រះអាទិត្យវាមានអារម្មណ៍យ៉ាងណា។

យ៉ាងណាមិញ ក្រសួងការបរទេសហ្វីលីពីន (DFA) បាននិយាយថា ខ្លួនបានដឹងអំពីស្ថានការណ៍នេះរួចហើយ និងបានជួយឱ្យម្តាយកូនពីរនាក់ឱ្យត្រឡប់ទៅស្រុកកំណើតវិញដោយជោគជ័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...