រកមុខឃើញហើយ អាហារ ១០ ប្រភេទ ដែលធ្វើឱ្យមនុស្សចេះតែទល់លាមក ក្នុងនោះក៏មានចេកខ្ចីដែរ!

ការទល់លាមកអាចបង្កឡើងដោយបញ្ហាជាច្រើនជាមួយនឹងពោះវៀនធំ។ វាជាបញ្ហារ៉ាំរ៉ៃមួយ ដែលអាចនឹងប៉ះពាល់មនុស្សគ្រប់គ្នា។ ស្ថិតិបានបង្ហាញថា ស្ត្រី កុមារ និងមនុស្សចាស់អាយុ ៦៥ ឆ្នាំឡើងទៅ ឧស្សាហ៍ទល់លាមកជាងគេ។ 

មូលហេតុដែលបង្កឱ្យទល់លាមកគឺ ៖
- ខ្វះជាតិហ្វៃបឺ
- ការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ
- ការផ្លាស់ប្តូរភ្លាមៗនូវជម្រើសរស់នៅសព្វថ្ងៃ
- អារម្មណ៍តប់ប្រមល់និងធុញថប់
- ខ្សោះជាតិទឹកក្នុងខ្លួន
- ទ្រាំមិនព្រមទៅជុះលាមកយូរពេក
- ស្ត្រេសរ៉ាំរ៉ៃ
- ការលេបថ្នាំបំបាត់ស្ត្រេស

អាហារដែលបង្កឱ្យទល់លាមក មានដូចខាងក្រោម៖ 
១. ជាតិអាល់កុល
២. ផលិតផលធ្វើពីទឹកដោះ
៣. អាហារសល់ដែលក្លាសេ
៤. ភេសជ្ជៈមានជាតិហ្គាស និង នំដុតក្នុងឡ
៥. អាហារចៀន
៦. នំដំឡូងបារាំងកញ្ចប់ និងអាហារសម្រន់ដែលមានជាតិខ្លាញ់ខ្ពស់
៧. នំប៉័ង
៨. សាច់ក្រហម
៩. ចេកខ្ចី
១០. ចាហួយចិន៕ 

adverise with khmeread
tiger
Loading ad ...