មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Amazon បង្ហាញផែនការសង់ទីជម្រកច្រើនស្អេកស្កះនៅសុញ្ញអាកាស អាចផ្ទុកមនុស្ស ១ លានលាននាក់

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ទីបំផុតបានដាក់បង្ហាញគម្រោងដ៏មហិច្ឆតា ដែលក្រុមហ៊ុនយានអាវកាសរបស់គាត់បានកំពុងធ្វើការអភិវឌ្ឍជាសម្ងាត់អស់ជាច្រើនឆ្នាំ រួមជាមួយនឹងគម្រោងក្នុងការនាំមនុស្សទៅរស់នៅលើភពព្រះចន្ទ។

ហើយស្ថិតនៅក្នុងការបញ្ជាក់បង្ហាញនេះ គាត់ក៏បានបង្ហើបឱ្យដឹងផងដែរនូវចក្ខុវិស័យមហិច្ឆតាសម្រាប់ការធ្វើអាណានិគមនៅក្នុងលំហអាកាស។

ដោយកសាងចេញពីគំនិតមួយដែលណែនាំជាច្រើនទសវត្សរ៍មកហើយដោយរូបវិទូ Gerard O'Neill ដែលលោក Bezos ផ្ទាល់ធ្លាប់បានសិក្សានៅក្រោមណែនាំរបស់សាស្រ្តាចារ្យនេះអំឡុងការសិក្សានៅសាកលវិទ្យាល័យ Princeton បើយោងតាមក្រុមហ៊ុន Fast Company ស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin រូបនេះបានគូសបញ្ជាក់ថា ទីជម្រកដែលទ្រទ្រង់ជីវិតដោយខ្លួនឯងបានទាំងអស់នេះ អាចផ្ទុកនូវទីក្រុងធំៗទាំងមូល តំបន់កសិកម្ម និងសូម្បីឧទ្យានជាតិក្នុងលំហ។

ខណៈអនាគតបែបនេះអាចនៅឆ្ងាយពីការពិតបន្តិចមែន ប៉ុន្តែលោក Bezos និយាយថា វានឹងជា "ជម្រើសដ៏ងាយស្រួលមួយ" នៅពេលប្រឈមនឹងការថយចុះធនធាននៅលើផែនដី និងអាចដាក់មនុស្សឱ្យរស់នៅបានដល់ទៅ១លានលាននាក់នៅថ្ងៃណាមួយ។

ទីជម្រកនីមួយៗ ដែលយកលំនាំតាមរឿង Interstellar អាចសង់នៅកៀកៗនឹងផែនដីល្មមអាចឱ្យមនុស្សធ្វើដំណើរទៅវិញទៅមកបាន និងអាចផ្ទុកមនុស្សបាន ១ លាននាក់ ឬច្រើនជាងនៅលើទីជម្រកនីមួយៗ។ ហើយយោងតាមលោក Bezos ទីជម្រកទាំងអស់នោះគឺមានអាកាសធាតុ "សមល្មម" គ្រប់ពេលពេញៗមួយឆ្នាំ។ 

គម្រោងនេះបានផ្តួចផ្តើមដំបូងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយអតីតសាស្រ្តាចារ្យបង្រៀនលោក Bezos លោក O’Neill ដែលទីជម្រកលើទីអវកាសរបស់គាត់ អាចវិលប្តូរវេនគ្នានៅសុញ្ញអាកាសដើម្បីបង្កើតទំនាញសិប្បនិម្មិតដោយផ្អែកលើកម្លាំងនិចល៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab