adverise with khmeread D6415e7d a426 4fad bf94 df1fd7e36806

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់​ត្រូវបាន​ប៉ូលិស​ខ​ណ្ខ​មានជ័យ​បង្ក្រាប​

     ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់​ត្រូវបាន​បង្ក្រាប​ដែល​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ដឹកនាំ​កម្លាំង​ដោយ​លោក ហួ ម៉េង​វ៉ាង អធិការរង​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​លោក ឯម ភា​រី នាយរង​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​បាន​ធ្វើ​ការចុះ​ប​ង្គ្រា​ប​ទីតាំង ជួញដូរ គ្រឿងញៀន​មួយកន្លែង​កាលពី​វេលា​ម៉ោង ៨​និង ១០​នាទី ថ្ងែ​ទី ១១ ខែ​មិនា ឆ្នាំ ២០១៦ ស្តិ​ត​នៅក្នុង​ភូមិ ដំណាក់​ធំ ក្រុម​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តង់​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​បាន​ចំនួន​៥​កញ្ចប់​(​ធំ​១​និង​តូច​៤)​និង​បង់​កាំភ្លើង​១​ដាវ​សាំ​ម៉ូ​រៃ​១​ជញ្ជីង​សំរាប់​ថ្លឹង​១​ម៉ូតូ​២​គ្រឿង​(១suzuki nex១​ពណ៌​ស​អត់​ផ្លាកលេខ​ទី​២​ម៉ូតូ​ម៉ាក​lead​ពណ៌​ស​ផ្លាកលេខ ភ្នំពេញៈ​១BZ០០២៤)​និង​សម្ភារៈ​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​និង​ផ្លាកលេខ​ម៉ូតូ​សម្រាប់​ដូ​មាន​៣​និង​ផ្លាកលេខ​press(​មាន​លេខ​n០៥៣​អា​ឌី​១​គ្រឿង​និង​លិខិត​បញ្ជា​បេសកកម្ម BNN)​។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៤ ត្រូវបាន​យកមក​សួ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​។​

    ប៉ូលិស​បន្តថា ជន​ជនសង្ស័យ​ទាំង​៤​នាក់​ទី​១ -​ឈ្មោះ សារ៉ន វាសនា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ទី​២ -​ឈ្មោះ នាក់ ស្រី ម៉ៅ ភេទ ស្រី ទី​៣-​ឈ្មោះ ហ៊ួ​ត កក្កដា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប នឹង ទី ៤-​ឈ្មោះ ហ៊​ត ពន្លក ភេទ ប្រុស អាយុ ២១​ឆ្នាំ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់​កុំង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​មានជ័យ ដើម្បី​សាកសួរ​បន្ថែមនឹង​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់