យោធាអាមេរិកអះអាងថាមានកំពូលអាវុធអាចបំផ្លាញប្រព័ន្ធអេឡិចត្រូនិចលើអាវុធរបស់អ៊ីរ៉ង់ ដោយធ្វើឱ្យអាវុធទាំងនោះគ្មានប្រយោជន៍បាញ់យ៉ាងម៉េចក៏មិនចេញ

ទ័ពអាកាសអាមេរិកបានដាក់ពង្រាយម៉ីសីលយ៉ាងហោចណាស់២០គ្រាប់ ដែលអាចនឹងបំផ្លាញចោលទាំងស្រុងនូវប្រព័ន្ធអេឡិចត្រូនិចលើអាវុធរបស់កូរ៉េខាងជើង និងអ៊ឺរ៉ង់ ជាមួយនឹងបច្ចេកវិជ្ជាម៉ៃក្រូវ៉េវដ៏ក្លាំងក្លា ដែលធ្វើឱ្យសមត្ថភាពយោធារបស់សត្រូវស្ទើរតែគ្មានប្រយោជន៍​បាញ់ស្អីក៏មិនចេញដែរ ហើយវាក៏មិនសម្លាប់ជីវិតសត្រូវនោះដែរ។ នេះបើយោងតាមវេបសាយ DailyMail។

ដោយត្រូវស្គាល់ឈ្មោះថា​ Counter-Electronics High Power Microwave Advanced Missile Project (CHAMP) ម៉ីសីលនេះត្រូវបានផលិតដោយក្រុមហ៊ុន Phantom Works (របស់ក្រុមហ៊ុន Boeing) សម្រាប់មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក និងបានសាកល្បងជោគជ័យក្នុងឆ្នាំ២០១២។ អាវុធទាំងនោះខានយកមកប្រើរហូតមកទល់ពេលនេះ។

សព្វាវុធម៉ៃក្រូវ៉េវនេះគឺត្រូវបំពាក់ទៅលើម៉ីសីលបាញ់ចេញពីនាវា និងទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52។ ជាមួយនឹងការបាញ់បានចម្ងាយជាង ១១២៦គីឡូម៉ែត្រ ពួកវាអាចហោះហើរចូលទៅក្នុងដែនអាកាសរបស់សត្រូវនៅឯកម្រិតនីវ៉ូទាប និងបញ្ចេញថាមពលអគ្គិសនីនៃថាមពលមីក្រូវ៉េវ (HPM) យ៉ាងខ្លាំងក្លា ដែលដំណើរការលើបន្ទះឈីបកុំព្យូទ័រ ដោយបិទឧបករណ៍អេឡិចត្រូនិកណាមួយដែលបានកំណត់គោលដៅដោយមីស៊ីលទាំងនេះ ជាហេតុបណ្តាលឱ្យខូចខាតអាវុធរបស់សត្រូវជាលក្ខណៈប្រព័ន្ធ។

លោកស្រី Mary Lou Robinson ប្រធានមហាវិទ្យាល័យថាមពលមីក្រូវ៉េវនៃមន្ទីរពិសោធន៍ស្រាវជ្រាវអាកាស High Power Microwave Division of the Air Force Research Lab នៅឯមូលដ្ឋានទ័ពអាកាស Kirtland Air Force បានទទួលស្គាល់ទៅកាន់វេបសាយ DailyMail.com ថា ម៉ីស៊ីលនេះបច្ចុប្បន្នកំពុងប្រតិបត្តិការ និងរៀបចំរួចជាស្រេចដើម្បីបញ្ចេញទៅកាន់គោលដៅណាមួយ៕

adverise with khmeread