adverise with khmeread 54b8cb47 f6b9 42f9 baf6 a97725c18a32

សហជីព​សម្លេង​យុវជន​ខ្មែរ នាំយក​ថវិកា​កម្មករ​១០​លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

   ភ្នំពេញ ៖ ដើម្បី​ចូលរួមចំណែក​ក្នុង​ភាពលំបាក និង​ការលះបង់​ទាំង​កម្លាំងកាយ​ចិត្ត របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ គន្ធបុប្ផា សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​នាំយក​នូវ​ថវិកា​កម្មក​រ កម្មការិនី​រោងចក្រ​ចំនួន​១០​លាន​រៀល ប្រគល់ជូន​ដល់​លោក ឌែ​នី​ស ឡូ​រ៉ែ​ន (Denis Laurent) អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ មន្ទីរពេទ្យ​បន្តទៀត ក្នុងការជួយសង្គ្រោះ​កុមារ​កម្ពុជា​។​

    លោក ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ បាន​និយាយថា នេះ​ជា​លើកទីមួយ​ហើយ ដែល​សហព័ន្ធ​សហជីព​របស់លោក​បាន​នាំយក​នូវ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​មូល​ហេតុដែល​លោក​ផ្តួច​ផ្តើមគំនិត​នេះ​ឡើង គឺ​ដោយសារតែ​ការមើលឃើញ ពី​ភាព​លះបង់​របស់​ប្រធាន​មន្ទីរពេទ្យ ជួយ​ដល់​កុមារ​កម្ពុជា ខណៈ​ក្រុមការងារ​របស់លោក ក៏​មានកូន​ធ្លាប់​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​ជួយសង្គ្រោះ​កុមារ ដោយ​មិន​គិតថ្លៃ​នេះ​ផងដែរ​។​

    លោក​បន្តថា បើទោះបីជា​ថវិកា​នេះ​តិចតួច​ក្តី ប៉ុន្តែ​វា​ជា​ថវិកា​ផុស​ចេញពី​ទឹកចិត្ត កម្មករ​កម្មការិនី​ដែលជា​សមាជិក​របស់​ល​ក ហើយ​លោក​បាន​ប្តេជ្ញា​ថា​នឹង​រៀបចំ​ឲ្យ​មានការ​ប្រមូល មូលនិធិ​នេះ ជា​បន្តបន្ទាប់ ជា​រៀងរាល់ឆ្នាំ ដោយ​យ៉ាងហោចណាស់ ១​ឆ្នាំ​ក៏​ឲ្យ​បាន​ម្តង​ដែរ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

   បើតាម​ការបញ្ជា​ក់រប​ស់លោក ឌែ​នី​ស ឡូ​រ៉ែ​ន អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹងថា ការចូលរួមចំណែក ជា​ថវិកា​ដល់​មន្ទីរពេទ្យ​នេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​មន្ទីរពេទ្យ​កំពុង​ខ្វះខាត​នូវ​ថវិកា ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់