លាងពោះវៀនធំញឹកញាប់ផ្តល់ប្រយោជន៍យ៉ាងច្រើនរួមទាំងការសម្រកក្បាលពោះ, តោះទៅមើលរបៀបលាងទាំងអស់គ្នា

ការលាងពោះវៀន គឺជារឿងដ៏សំខាន់បំផុតសម្រាប់សុខភាពមនុស្ស ប៉ុន្ដែមនុស្សមួយចំនួននៅតែទាមទារមូលហេតុដើម្បីព្យាយាមសាកល្បងវា។ ពោះវៀនធំ គឺឆ្លើយតបទៅនឹងការស្រូបទឹក និងសារធាតុរាវ។ ហើយពោះវៀនធំស្រូបពួកវា ដើម្បីជួយដល់មុខងាររាងកាយ និងកម្ចាត់កាកសំណល់។

* របៀបលាងសម្អាតពោះវៀនតាមបែបធម្មជាតិ ៖
១. ទឹក ៖ ពិសាទឹកក្ដៅឧណ្ហៗ ៦ ទៅ ៨ កែវរៀងរាល់ថ្ងៃ។
២. តែខ្ញី ៖ ពិសាមួយកែវរៀងរាល់ថ្ងៃ។
៣. អាហារមានជាតិសរសៃខ្ពស់ ៖ រួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ។ល។
៤. ទឹកក្រូចពោធិ៍សាត់សុទ្ធ ៖ ពិសាម្តងម្កាល ឬ ពីរបីដងរាល់កន្លះខែម្តង។

* ប្រសិទ្ធភាពនៃការសម្អាតពោះវៀនធំ ៖
ស្រកទម្ងន់, បន្ថយហ្គាសក្នុងពោះ, កាត់បន្ថយការហើមពោះ, បំបាត់អាការៈរមួលក្រពើ, ជំរុញមុខងារថ្លើម, ពង្រឹងប្រព័ន្ធភាពស៊ាំឱ្យខ្លាំង, បង្កើនកម្រិតថាមពលឱ្យខ្ពស់, ជំរុញដល់ការគិតវិជ្ជមាន, ជំរុញដល់មុខងារបញ្ញា, និងបន្ថយហានិភ័យមហារីកពោះវៀន៕

adverise with khmeread
tiger
Loading ad ...