adverise with khmeread 0

​ដំណឹង​មហា​រីករាយ​សម្រាប់​ស្ត្រី​! អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​រកឃើញ​វិធី​ព្យាបាល​មហារីក​សុដន់​ឱ្យ​ជាសះស្បើយ​តែ​១១​ថ្ងៃ​

    ​វិធី​ព្យាបាល​ថ្មី​មួយ​សម្រាប់​ជំងឺមហារីក​សុដន់​បាន​កម្ចាត់​ដុំ​សាច់​មហារីក​អស់ទាំង​ស្រុង​ក្នុង​រយៈពេល​ត្រឹមតែ ១១ ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១០ ខែមីនា​នេះ​។

​    ​បច្ចុប្បន្ន​វេជ្ជបណ្ឌិត​បាន​ពណ៌​នាល​ទ្ធ​ផល​ដែល​មិន​ធ្លាប់បាន​រំពឹងទុក​ពីមុន​នេះ​ថា "​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​" ហើយ​ពួកគេ​បាន​និយាយថា បច្ចេកទេស​ច្បូក​មុខ​ពីរ​ថ្មី​នេះ​អាចជួយ​ស្ត្រី​រាប់សិប​ម៉ឺន​នាក់​ពី​ការប្រើប្រាស់​ការព្យាបាល​ដោយសារ​ធាតុគីមី​ដ៏​គួរឱ្យខ្លាច​។​

​    ​ក្រុម​វេជ្ជសាស្ត្រ​នៃ​ចក្រភព​អង់គ្លេស ដែល​ប្រកាស​ពី​លទ្ធផល​ពួកគេ​នៅឯ​សន្និសីទ​មហារីក​សុដន់​នៅ​អឺរ៉ុប (European Breast Cancer Conference) នៅក្នុង​ទីក្រុង Amsterdam បាន​និយាយថា ពួកគេ​មិនដែល​ធ្លាប់​ប្រទះឃើញ​អ្នកជំងឺ​មហារីក​សុដន់​ណា​ម្នា​ក់បាន​ឆ្លើយតប​ជាមួយនឹង​លទ្ធផល​ដ៏​ឆាប់រហ័ស​ពី​ការព្យាបាល​ជំងឺមហារីក​ដ៏​កាច​សាហាវ​មួយ​នេះ​ពីមុនមក​នោះឡើយ​។​

​    ​ស្ត្រី​ដែលជា​អ្នកធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​សុដន់​ថ្មី​ត្រូវ​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​អង់គ្លេស​ចំនួន ២៣ កន្លែង​។​

​    ​ក្នុងចំណោម​អ្នកចូលរួម​សាកល្បង​ការព្យាបាល​ជំងឺ​មួយ​នេះ អ្នកជំងឺ​ដល់​ទៅ ៨៧ ភាគរយ បាន​ឆ្លើយតប​ជាមួយនឹង​ការ​ព្យ​បាល​នេះ ជាមួយនឹង​ការ​ធើ្វ​តេស្ត​បាន​បង្ហាញថា កោសិកា​ជំងឺមហារីក​ត្រូវបាន​បញ្ឈប់​។​

​    ​ប៉ុន្តែ​សម្រាប់​ស្ត្រី​មួយចំនួនទៀត លទ្ធផល​គឺ​រឹតតែ​អស្ចារ្យ​ថែមទៀត​។​

​    ​នៅក្នុង​ចំណោម​អ្នកជំងឺ ១១ ភាគរយ ដុំ​សាច់​មហារីក​បាន​បាត់បង់​ទាំងស្រុង ដែល​វា​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​គ្រូពេទ្យ​វះកាត់ ហើយ​សម្រាប់​អ្នកជំងឺ ១៧ ភាគរយ​ផ្សេងទៀត ដុំ​សាច់​មហារីក​បានរួម​ស្វិត​ទៅវិញ​ខ្លាំង​គួរឱ្យកត់សម្គាល់​។

​    ​ក្រុម​វេជ្ជបណ្ឌិត​បានរួម​បញ្ចូល​គ្នា​រវាង​ថ្នាំ​មហារីក​ពីរ​ដែលមាន​ស្រាប់​ឈ្មោះថា ថ្នាំ Tyverb និង ថ្នាំ Herceptin ហើយ​បានផ្តល់​វា​ឱ្យ​ស្ត្រី​ទាំងនោះ​នៅពេលដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ​ភ្លាម​។​

​    ​ក្រុម​ស្រាវជ្រាវ​មួយក្រុម​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ University of Manchester និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីក​ក្នុង​ទីក្រុង​ឡុង​ដ៍ ដំបូង​ឡើយ​មាន​គោលបំណង​ពង្រួម​ដុំ​សាច់​មហារីក​មុន​ការវះកាត់​ប៉ុណ្ណោះ​។

​    ​ប៉ុន្តែ​នៅពេលដែល​ក្រុមគ្រូពេទ្យ​វះកាត់​ព្យាយាម​យក​ដុំ​សាច់ ដែលមាន​ប្រវែង ៣ សង់ទីម៉ែត្រ​ប៉ុន្មាន​ថ្ងៃមុន ពួកគេ​បាន​រកឃើញថា ចំពោះ​ស្ត្រី​មួយចំនួន ដុំ​សាច់​មហារីក​បាន​បាត់អស់​រលីង​។

​    ​សាស្ត្រាចារ្យ​ដឹកនាំ​ការសិក្សា​លោក Nigel Bundred ដែលជា​គ្រូពេទ្យ​វះកាត់​ជំងឺមហារីក​នៅក្នុង​ក្រុង Manchester បាន​និយាយថា "​សម្រាប់​ដុំ​សាច់​រឹង​ដែល​បាត់​ទាំងស្រុង​ក្នុង​រយៈពេល ១១ ថ្ងៃ​គឺ​មិនដែល​ឮ​ពីមុនមក​នោះទេ​។ ទាំងនេះ​គឺជា​លទ្ធផល​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​"៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់