adverise with khmeread 093143dc dc2f 493b bfc6 3f8aba896ece   copy

ចាប់​ចោរឆក់​ទូរស័ព្ទ​តាមផ្លូវ​បាន​២​នាក់​

     ភ្នំពេញ ៖  ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្ក្រាប​ជាក់ស្តែង​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នា​ថ្ងៃទី​១០ មីនា​២០១៦វេលា​ម៉ោង​៩​យ​ប​នៅ​ចំនុច​ផ្លូវ​ខាង​សារិន ក្រុមទី​៧ ភូមិ បឹង​សាឡាង  សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ។

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ឡេង  សារី​វិសាល  ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ  មាន​ទីលំនៅ​បុរី​ល្អ​ពេញចិត្ត ក្រុមទី​១៥ ភូមិ​បឹង​សាឡាង  សង្កាត់​ឬ​ស្សី​កែវ​មុខរបរ​បុគ្គលិក ក្រុម​​ហ៊ុន​នួន​អា​នុង ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ជ ០១១៣​ភ ព​1​ចេញ​ផ្សារ​សាំ​ហាន់​ទៅផ្ទះ ដល់ចំនុច​ខាងលើ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆក់យក​ទូរ​ស័​ព្វ​ពី​ដៃ​ម៉ាក​សាំ​ស៊ុង​ហ្កា​ឡាក់​ស៊ី​ហ្គ្រេ​ន​2​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់  1-​ឈ្មោះ​សុន  សារិទ្ធ ហៅ​ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ផ្ទះជួល​បឹងកក់ សង្កាត់​ស្រះចកខណ្ឌដូនពេញ មុខរបរ​មិន​ពិតប្រាកដ  (​ជា​អ្នក​ឆក់​)​និង​2- ឈ្មោះ​សុខ  សោ​ភ័​ណ្ឌ ហៅ​អា​រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅផ្ទះ​ជួល​ជាមួយគ្នា មុខរបរ​មិន​ពិតប្រាកដ (​អ្នកបើក​ម៉ូតូ​)​។​មធ្យោបាយ​ធ្វើ​សកម្ម​របស់​ជនសង្ស័យ​ម៉ាក​ស្មា​ក់ព៍​ណ​កាប់​ស្ទាំង​ពាក់​ស្លាក​ភ្នំពេញ​លេខ​1T9754​។​

    ប៉ូលិស​បន្តថា ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​នោះ​ស្របពេល​កំលាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​និង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​នៅ​ជិត​នោះ​ចេញមកអន្តរាគមន៍​ទាន់ពេលវេលា​ហើយ​ឃាត់​បាន​ជនសង្ស័យ​ទី​១​នៅ​ម៉ោង​២១​ម៉​៣៥​នាទី​ហើយ​បន្ត​ឃាត់​ជនសង្ស័យ​ទី​២​នៅ​ម៉ោង​២២​ម៉​១៥​នាទី​រួម​និងមធ្យោបាយ​ធ្វើ​សកម្មភាព​យកមក​អធិការដ្ឋាន​ដើម្បី​បំពេញ​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់​។ ចំពោះមុខ​ប៉ូលិស​បន្ត​ស្រាវជ្រាវ​រក​បទល្មើស​ក​ន្ល​ង​មក​និង​បក្សពួក​សេសសល់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់