ស្រៀវមួយប្រទេសអង់គ្លេស ពេលឃើញគ្រួសារមួយបបួលគ្នាដើរលើផ្លូវចង្កេះភ្នំចោតដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេស

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យស្ញើបមួយ ដែលគ្រួសារមួយបានដើរឆ្លងកាត់តាមផ្លូវថ្មើរជើងដ៏តូចចង្អៀតគួរឱ្យខ្លាចបំផុតរបស់អង់គ្លេស ខណៈមានត្រឹមបង្កាន់ដៃដែកស្តើងមួយប៉ុណ្ណោះដែលទប់លំនឹងពួកគេពីការធ្លាក់ចុះជ្រលងកម្ពស់ ៩១,៥ម៉ែត្រ។

វីដេអូដ្រូនបានផ្តិតពីទិដ្ឋភាពនៅឯផ្លូវចង្កេះភ្នំ Giddy Edge ស្ថិតក្នុងភូមិ Matlock Bath តំបន់ជនបទ Derbyshire បានបង្ហាញពីបុរសម្នាក់ និងក្មេងស្រីក្មេងៗពីរនាក់ កំពុងកាន់ដៃគ្នាដើរបញ្ឈិតខ្លួនតាមបណ្តោយផ្លូវចង្កេះភ្នំដែលមើលទៅគួរឱ្យខ្លាចបំផុត។

នៅក្នុងវីដេអូ គ្រួសារមួយនេះអាចឃើញកំពុងធ្វើបំលាស់ទីយឺតៗនៅកៀកនឹងគែមចង្កេះភ្នំដ៏ចោត ដែលត្រូវបានចាត់ទុកជាផ្លូវដើរដ៏គ្រោះថ្នាក់បំផុតមួយរបស់អង់គ្លេស។

មិនថារដូវណាក៏ដោយ អ្នកដើរជាញឹកញយត្រូវគេណែនាំឱ្យគេចចេញពីគន្លងផ្លូវមួយនេះនៅក្នុងស្ថានភាពខ្យល់ និងភ្លៀង ខណៈដែលអាជ្ញាធរនិយាយថា ក្មេងៗ និងសត្វចិញ្ចឹមគួរតែត្រូវយកចិត្តទុកដាក់បំផុតទៅលើរឿងមួយនេះ។

ភ្នំថ្មកំបោរ High Tor មួយនេះ គឺជាភ្នំថ្មចោតដ៏ខ្ពស់បំផុតមួយនៅក្នុងប្រទេសអង់គ្លេស ហើយវាត្រូវបានគេជឿជាក់ថា ជាកន្លែងចុងក្រោយបំផុតមួយដែលឥន្ទី្រចាក់សម្បុករស់នៅក្នុងប្រទេសមួយនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab