អំឡុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នេះជារឿងដែលកើតឡើងទៅលើប្រព័ន្ធ Andriod របស់ទូរស័ព្ទផលិតនៅចិន

ក្រុមហ៊ុន Google បានកំណត់ការប្រើប្រាស់កម្មវិធី (App) លើប្រព័ន្ធដំណើរការ Android លើទូរស័ព្ទដៃ Huawei ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មលើកចុងក្រោយទៅក្រុមហ៊ុនបច្ចេកវិជ្ជាចិនមួយនេះ។

ការអនុម័តនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បា​នដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ដែលបណ្តាក្រុមហ៊ុនរបស់អាមេរិកមិនអាចធ្វើជំនួញជាមួយបាន ប្រសិនបើពួកគេមិនមានអាជ្ញាប័ណ្ណ។

អាមេរិកបានអះអាងថា ក្រុមហ៊ុនចិនដូចជា Huawei នេះអាចនឹងធ្វើចារកម្មឱ្យទីក្រុងប៉េកាំង និងលួចទិន្នន័យសម្ងាត់ ដែលជាការចោទប្រកាន់មួយក្រុមហ៊ុននេះបានបដិសេធ។

ទូរស័ព្ទដំណើរការលើប្រព័ន្ធ Android នឹងមិនអាចប្រើប្រាស់កម្មវិធីមួយចំនួនដូចជា Gmail, Google Map, Chrome ។ល។ ហើយប្រព័ន្ធដំណើរការក៏នឹងលែង Update ដូចជា Google Play ជាដើម សម្រាប់ទូរស័ព្ទដែលមិនមានអាជ្ញាប័ណ្ណរបស់ Google៕

adverise with khmeread