adverise with khmeread 1

Kylie Jenner បង្ហាញ​រូបថត​បួន​ឆ្នាំមុន​របស់ខ្លួន​មើល​សឹង​មិន​ស្គាល់​

បច្ចុប្បន្ន​នាង​ប្រហែលជា​ក្មេងស្រី​ជំទង់​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​ដទៃទៀត​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ជាងគេ​បំផុត​មួយរូប​ក្នុង​ពិភពលោក​។​

​ជាមួយនឹង​សក់​ពណ៌​ខ្មៅ ចិញ្ចើម​ក្រាស់ រួម​នឹង​បបូរមាត់​សិប្បនិម្មិត នាង Kylie Jenner ជា​ញឹកញយ​ត្រូវបាន​គេ​ចាត់ទុកថា Kim Kardashian តូច​។​

​ប៉ុន្តែ​រូបថត​កាលពី​ប្រាំ​ឆ្នាំមុន​បានបង្ហាញ​ថា ក្មេងស្រី​វ័យ ១៨ ឆ្នាំ​ម្នាក់នេះ​មិន​ដូចជា​បងស្រី​ធំ​របស់​នាង​ទេ​។

Kylie ដែល​ធ្លាប់បាន​និយាយ​ដោយ​បើកចំហ​អំពី​ការវះកាត់​កែ​បបូរមាត់​ងរ​ខ្ទើត​ឡើងលើ មើលទៅ​មានទឹក​មុ​ស្រស់ថ្លា និង​មាន​ពន្លឺ​ចែងចាំង​នៅក្នុង​រូបថត​។​

​ក្មេងស្រី​ដ៏​ស្រស់ស្អាត​ម្នាក់នេះ​បាន​អង្គុយ​នៅលើ​កៅអី​យន្តហោះ​ឯកជន​មួយ ខណៈដែល​នាង​បាន​ចូលរួម​ជាមួយនឹង​បងស្រី Kim និង Khloe នៅក្នុង​ការធ្វើដំណើរ​មួយ​ទៅកាន់​ទីក្រុង Las Vegas ។​

​ប៉ុន្តែ​ពេលដែល​រូបថត​មួយ​សន្លឹក​នេះ​បាន​យកទៅ​ប្រៀបធៀប​ជាមួយនឹង​រូបថត​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ ភាពខុសប្លែក​គ្នា​ត្រូវបាន​បកស្រាយ​យ៉ាង​ជាក់លាក់​។​

​សក់​របស់​នាង​ឥឡូវនេះ​គឺមាន​ពណ៌​ខ្មៅ​គួរឱ្យកត់សម្គាល់ បបូរមាត់​របស់​នាង​ធាត់​ខ្លាំង​មើល​មិន​សឹង​ស្គាល់​។ សម្បុរស្បែក​ស​ពីមុន​របស់​ប្រែ​ទៅជា​ស្រអែម ហើយ​រោមភ្នែក​របស់​នាង​មើលទៅ​ក្រាស់​និង​វែង​ជាង​មុន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់